ភ្នំពេញៈ យោងតាមផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយ អនុវត្តតាម ការណែនាំ ជាប្រចាំ របស់ ឯកឧ ត្ត ម ឧ ត្ត ម សេនីយ៍ ឯក ស ថេត អគ្គ ស្នងការរង និង ជា ស្នងការ នគរបាល រាជធានី ភ្នំពេញ សមត្ថកិច្ចទាំងអស់ចំណុះឲ្យស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ គឺ ត្រូវតែ ចូលរួម សហការ អនុវត្ត ច្បាប់ ចរាចរណ៍ ជាពិសេស គឺ ចូលរួម គោរព ច្បាប់ ចរាចរណ៍ ឲ្យ បាន គ្រប់ៗ គ្នា បើ បើកបរ រថយន្ត ត្រូវតែ ពាក់ ខ្សែក្រវ៉ាត់ បើកបរ ម៉ូតូ គឺ ត្រូវ ពាក់មួក សុវត្ថិភាព ជាពិសេស ហាម ដាច់ខាត មិន ឲ្យ និយាយ ទូរស័ព្ទ ក្នុងពេល បើកបរ ។
នៅ ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២០ នេះ សមត្ថកិច្ច អនុវត្ត រឹតបន្តឹង ច្បាប់ ចរាចរណ៍ នៅ គោលដៅ ផ្លូវសហព័ន្ធរុស្សី មុខ ព្រលានយន្តហោះ អន្តរជាតិ ភ្នំពេញ បានធ្វើ ការឃាត់ និង ផាកពិន័យ មន្ត្រីប៉ូលិស ចំនួន ២ រូប ដែល បើកបរ ម៉ូតូ ដោយ មិនបាន ពាក់មួក សុវត្ថិភាព ចំណុច នេះ គឺជា ការបង្ហាញ គំរូ មួយ ដ៏ ល្អ នៃ ការអនុវត្ត ច្បាប់ ស្មើភាព គ្នា រវាង មន្ត្រី អនុវត្តន៍ ច្បាប់ និង ប្រជាពលរដ្ឋ ។
ជាមួយ នោះដែរ មន្ត្រី ទាំង ២ រូប ខាងលើ ត្រូវបាន អង្គភាព បាន ហៅ ឲ្យ ចូលខ្លួន ដើម្បី ណែនាំ អប់រំ និង ធ្វើ កិច្ចសន្យា ផងដែរ ៕
មតិយោបល់