ភ្នំពេញៈ បុរសជាជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួន ក្រោយពីរូបគេនិងបក្ខពួកម្នាក់ទៀតបានធ្វើសកម្មភាព លួចយកកាបូបស្ពាយរបស់បុរសជនជាតិចិនម្នាក់បានសម្រេច កាលពេលកន្លងមកនេះ ដោយក្នុងនោះមានលុយរហូតទៅ ដល់ចំនួន២៤០០ដុល្លារ រួមទាំងរបស់របរមួយចំនួនទៀងផងដែរនោះ។
ការចាប់ឃាត់ខ្លួននេះដែរបានធ្វើឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ នៅម្តុំខាងក្រោយសាលា វ៉ាន់ ដា ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចប៉ុស្តិ៍បានប្រាប់ឲ្យដឹងថា បុរសដែលបានចាប់ឃាត់ខ្លួននេះមានឈ្មោះ ឌី សុផា អាយុ២០ឆ្នាំ មុខរបរ រើសអេតចាយ មានទៅលំនៅក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ និង ម្នាក់ទៀតមានឈ្មោះ អាដំដី បានរត់គេចខ្លួនបាត់។
មុនពេលកើតហេតុ កាលពីថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៨ កន្លងមកនេះ ពួកគេទាំង២នាក់ បានធ្វើសកម្មភាពលួចយកការបូបស្ពាយមួយរបស់បុរសជនជាតិចិនម្នាក់នៅម្តុំផ្សារសុវណ្ណា ហើយក៏នាំគ្នា គេចខ្លួន បាត់ស្រមោល ដោយក្នុងនោះមានលុយចំនួន ២៤០០ដុល្លារ ទូរស័ព្ទដៃម៉ាក Iphone 6plus មួយគ្រឿង រួមទាំងលិខិតឆ្លងដែន និងរបស់របរមួយចំនួនទៀតផងដែរ។ លុះស្អែកឡើងក្នុងថ្ងៃទី ១៨ ខែ មេសា ទើបបុរសជនជាតិចិនខាងលើរត់មកដាក់ពាក្យបណ្តឹង ហើយកម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹក ក៏ធ្វើការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាពបានស្គាល់ និង ឈានទៅដល់ ការចាប់ខ្លួនបានម្នាក់តែម្តង ហើយព្រឹកថ្ងៃទី ១៩នេះ នេះដែរនាំក៏ខ្លួនទៅរកកន្លែងដែលគេបានបោះចោល កាបូបស្ពាយ ដើម្បីយកមកវិញតែរកមិនឃើញឡើយ។
ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកក៏បាននាំខ្លួនបុរសជាជនសង្ស័យមកធ្វើការសាកសួរ និង កំណត់ហេតុ ដើម្បីបញ្ជូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀតផងដែរ៕
មតិយោបល់