បាត់ដំបងៈ នៅថ្ងៃសុក្រ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០២០ វេលាម៉ោង១៤និង៤០នាទី អនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង និងយោបល់ជំនាញពីលោក ឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារ ប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សីជំរុញ ដឹកនាំមន្រ្តីផ្នែកជំនាញ ប្រឆាំងគ្រឿងញៀនស ហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណី ក្នុងបទល្មើសជាក់ស្តែង នៅចំណុចក្រុមទី០៩ ភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឫ ស្សី ខេត្តបាត់ដំបង ក្នុងនោះបានឃាត់ខ្លួនជនសង្សយ័ចំនួន០៣នាក់៖
ជនសង្ស័យទី១-ឈ្មោះហុង រស់ ភេទស្រី អាយុ៣៣ឆ្នាំ ,២-ឈ្មោះ ហង់ រិទ្ធ ហៅប៉ក់ ភេទប្រុស អាយុ១៨ឆ្នាំ ,៣-ឈ្មោះហុង សៅ ភេទប្រុស អាយុ៣៤ឆ្នាំ ទាំង៣នាក់នេះ រស់នៅភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបងដូចគ្នា ។
វត្ថុតាងចាប់យកបាន៖ ១-ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ប្លាស្ទិចសថ្លាចំនួន១៧កូនថង់ មានទម្ងន់៣.៤៦ ក្រាមទាំង សំបក (ស័ង្សយមានសារធាតុញៀនប្រភេទមេតំ ហ្វេតាមីន ម៉ាទឹកកកICE)
២-ទូរសព្ទ័ដៃចំនួន០៣គ្រឿង,៣-កាបូបស្ពាយចំនួន០១ ,៤-ដែកកេះចំនួន០៤,៥-ប្រាក់រៀលចំនួន ១១៧,០០០រៀល ,៦-ប្រអប់ម្សៅចំនួន០៣ ,៧-ឧបករណ៍សំរាប់ជក់និងថង់រំលែកថ្នាំញៀនមួយចំនួន
៨-កាបូបដាក់ប្រាក់ចំនួន០១ ,៩-កញ្ចប់បារីចំនួន០១ ,៤.កូនកាំបិតចំនួន០១ ។
ជនស័ង្សយនិងវត្ថុតាង ត្រូវនគរបាលស្រុក បញ្ជូនមកការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
មតិយោបល់