ព័ត៌មានជាតិ

លម្អិត៖ មិនគួរណាកូនបង្កើត ហ៊ានលើកដៃកាត់ក្បាលម្ដាយខ្លួន បែបនេះសោះ…

ភ្នំពេញៈ យោងតាមផេកការិ.ព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ម៉ោង ០៦:០០ មានករណីឃាតកម្មកាត់ក្បាល បង្កដោយជនសង្ស័យ ឈ្មោះ អ៊ាម សំណាង ភេទប្រុស កើតថ្ងៃទី៧ ខែសីហា ឆ្នាំ ១៩៨៨ មុខរបរ បុគ្គលិក ក្រុមហ៊ុន ហុងដា ចោមចៅ (សតិមិនប្រក្រតី) បានធ្វើសកម្មភាពកាត់ក្បាលឈ្មោះ ហាក់ សុខថា អាយុ ៦៥ឆ្នាំ ដែលជាម្តាយបង្កើត រួចក៏បានគេចខ្លួនចេញពីកន្លែងកើតហេតុតែម្តង ។

🔹ក្រោយពីទទួលបានព័ត៌មាន នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការណ៏ជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, អធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវភ្លាមៗ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនៅចំនុចដីឡូតិ៍គ្មានលេខ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
🔹បច្ចុប្បន្ននាយកដ្ឋាន បានប្រគល់ជនសង្ស័យឲ្យទៅ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តនិតិវិធី ។

មតិយោបល់