បើចេះប៉ុន្មានក្បាច់នេះ ធានាថាចំណង់ ផ្លូវភេទនឹងឡើង ខ្លាំង!

 

តើការខ្សោយចំណង់ផ្លូវភេទរបស់អ្នកកំពុងតែប៉ះពាល់ដល់ទំនាក់ទំនងស្នេហាមែនទេ? ការខ្សោយចំណង់ផ្លូវភេទ គឺជាបញ្ហាញឹកញាប់មួយដែលកើតឡើងលើបុរស និងស្រ្តីភាគច្រើនក្នុងពេលវេលាណាមួយក្នុងជីវិត។ បញ្ហាទំនាក់ទំនង ភាពនឿយហត់ ប្រហែលជាធ្វើឲ្យចំណង់ផ្លូវភេទចុះខ្សោយបាន។ ការខ្សោយចំណង់ផ្លូវភេទ ក៏អាចជា អាការៈមួយនៃជំងឺក្នុងខ្លួនណាមួយដែរ។ យ៉ាងណាមិញ តាមការសិក្សាបានឲ្យដឹងថា រឿងប្លែកៗមួយចំនួន ក៏ជាប់ ទាក់ទងនឹងចំណង់ផ្លូវភេទដែរ។ តើអ្នកមានដឹងទេថា ការធ្វើដំណើរកម្សាន្តក៏អាចបង្កើនចំណង់ផ្លូវភេទដែរ។ តើវាកើតឡើងដូចម្តេចទៅ?

១៖ ចំណាយពេលលំហែរកាយកាន់តែច្រើន ដើម្បីជីវិតផ្លូវភេទកាន់តែល្អជាងមុន
ការសិក្សាមយយដែលធ្វើឡើងដោយជនជាតិអង់គ្លេសបានរកឃើញថា ការធ្វើដំណើរកម្សាន្តអាចជួយឲ្យស្រកទម្ងន់ បង្កើនទំនុកចិត្ត មានអារម្មណ៍ថានៅក្មេងជាងមុន និងចំណង់ផ្លូវភេទកើនឡើយ។ ការធ្វើដំណើរកម្សាន្តក៏អាចជួយ បន្ថយ ស្រ្តេស ដែលនាំឲ្យខ្សោយផ្លូវភេទថែមទៀត។ កាលណាស្រ្តេសរ៉ាំរ៉ៃអាចនាំឲ្យបាក់ទឹកចិត្ត និងថប់អារម្មណ៍ បាន។

២៖ គេងមួយម៉ោងថែម
ការសិក្សាមួយបានឲ្យដឹងថា ស្រ្តីដែលគេងយូរជាងធម្មតាមួយម៉ោង ឃើញថាជំរុញដល់ចំណង់ផ្លូវភេទនៅថ្ងៃ បន្ទាប់។ ការសិក្សាមួយផ្សេងទៀតបានរកឃើញ បុរសសដែលគេងមិនគ្រប់គ្រាន់មានការចុះទាបអ័រម៉ូនតេស្តូស្តេរ៉ូន ដែលផ្តល់ ជាផលខ្សោយចំណង់ផ្លូវភេទបាន។

៣៖ ទទួលពន្លឺព្រះអាទិត្យឲ្យបានច្រើនបន្តិច
ប្តីប្រពន្ធគ្រប់គ្នាគួរតែចំណាយពេលវេលាខ្លះនៅក្រោមពន្លឺព្រះអាទិត្យដើម្បីបង្កើនភ្លើងរោលរាល នៅពេលគេងជាមួយ គ្នា ទៅ។ ការសិក្សាជាច្រើនបានបញ្ជាក់ថា វីតាមីន D ដែលចេញពីពន្លឺព្រះអាទិត្យច្រើនតែបង្កើនជីវិតដល់ផ្លូវភេទ ហើយក៏ ជួយកែប្រែចំណង់ផ្លូវភេទឡើងវិញដែរ។ វីតាមីន D នឹងបង្កើនការផលិតរបស់អ័រម៉ូនអេស្រ្តូជែន ដែលជាអ័រម៉ូន ភេទស្រ្តី និងទទួលខុសត្រូវលើចំណង់ផ្លូវភេទស្រ្តីតែម្តង។ វីតាមីន D ក៏ជួយបង្កើនចំនួនអ័រម៉ូនតេស្តូស្តេរ៉ូនលើ មនុស្ស ប្រុស ដែរ៕

 

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *