ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីលួចគោ

កំពង់ឆ្នាំង: កាលពីវេលាម៉ោង ១២ និង១៥ នាទីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចភូមិក្រាំងកន្ទោល ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ កម្លាំងកងរាជអាវុធហត្ថខេត្តចំនួន ០៧ នាក់ មធ្យោបាយរថយន្ត ០២ គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរង ទទួលការងារយុត្តិធម៌ បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់។

ជនសង្ស័យឈ្មោះ ផុន ធីម ភេទប្រុស អាយុ ៤១ ឆ្នាំ ទីលំនៅភូមិ-ឃុំ ខាងលើ ពីបទអំពើលួច (សត្វគោ) តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ: ៨៥ របស់ចៅក្រមស៊ើបសួរ លោក សុខ ឧត្តម នៃសាលាដំបូងខេត្តកំពង់ឆ្នាំង ។

បច្ចុប្បន្នជនសង្ស័យ ត្រូវការិយាល័យជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត៕

មតិយោបល់