ព័ត៌មានជាតិ

ប្រើកាំបិតផ្គាក់មនុស្សដូច កាប់សត្វ

មណ្ឌលគិរីៈ នៅវេលាម៉ោង៤និង២៥នាទីទៀបភ្លឺថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះជួលស្នាក់នៅរបស់ជនរងគ្រោះស្ថិតនៅភូមិចំការតែ សង្កាត់ស្ពានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
មានករណីហឹង្សារដោយចេតនាមានស្ងានទម្ងន់ជនដៃដល់កាប់ជនរងគ្រោះនិងកាំបិតផ្គាក់បណ្តាលឲរបួសធ្ងន់ធ្ងរ របួសកំភួនដៃឆ្វេងមួយកន្លែងនិងពោះលើចង្កេះខាងឆ្វេងមួយកន្លែង។ហឹង្សារនេះកើតដោយមូលហេតុ ទំនាស់រឿងបាត់កូនសោរដោះម៉ូទ័រមួយគ្រាប់។ក្រោយកើតហេតុនៅវេលាម៉ោង១និង៣០នាទី ថ្ងៃទី១និង៣០នាទី កម្លាំងបានទទួលបានដំណឹងនឹងស្វែងរកឃាត់ខ្លួនជនដៃដល់បាននៅវេលាម៉ោង២និង៤៥នាទីថ្ងៃដដែល។

ជនដៃដល់ឈ្មោះ អុីម ព្រិច ភេទប្រុសអាយុ២៩ឆ្នាំជនជាតិព្នង ទីលំនៅភូមិដោះក្រមុំ សង្កាត់សុខដុ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី
-ជនរងគ្រោះឈ្មោះ លីម រិទ្ធី ភេទប្រុសអាយុ២៧ឆ្នាំជនជាតិខ្មែរ ។ មុខរបរជាងឈើស្នាក់នៅបណ្តោះអាសន្នភូមិឃុំកើតហេតុ។
ទីលំនៅអចិន្ត្រៃភូមិទ្រមុខទី1 ឃុំ តុងរ៉ុង ស្រុកព្រៃឈរខេត្តកំពង់ចាម
ករណីខាងលើនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមនីតិវិធី៕

 

មតិយោបល់