ពោធិ៍សាត់ៈ យោងតាមផេករបស់ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបាមឲ្យដឹងថា គួរឲ្យរន្ធត់ស្ត្រីមេម៉ាយកូន៤ម្នាក់ត្រូវរន្ទះកំណាចឆក់យកជីវិតទៅបាត់ដោយទុកឲ្យកូនប្រុសស្រី៤នាក់ក្លាយជាកូនកំព្រា ខណ:ពេលគាត់កំពុងឃ្វៀលក្របី នៅចំណុចតាអក ស្ថិតនៅភូមិខ្សាច់ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៦និង២០នាទីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។ ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អុំ អៀង អាយុ៤៨ឆ្នាំ ភេទស្រី ជនជាតិខ្មែរ
មានទីលនៅបច្ចុប្បន្នភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មុខរបរធ្វើស្រែ ប្តីរបស់គាត់ឈ្មោះឡាយ ឡំ មានកូនចំនួន ៤នាក់ស្រី ៣នាក់ ជនរងគ្រោះមានជីវភាពសមរម្យតែចាប់តាំងពីប្តីរបស់គាត់ បានទទួលមរណ:ភាពទៅជនរងគ្រោះត្រូវបីបាច់ថែរក្សាកូនប្រុសស្រីតែម្នាក់ឯង រហូតដល់ថ្ងៃកើតហេតុជនរងគ្រោះបានចេញពីផ្ទះទៅឃ្វៀលក្របី នៅចំណុច
កើតហេតុខាងលើ ខណ:នោះក៍មានភ្លៀងធ្លាក់មួយមេយ៉ាងធំលាយឡំ ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះបាញ់
ទៅលើជនរងគ្រោះបណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកស្រុកនិងអាជ្ញាធរទៅយកសាកសពជនរងគ្រោះមកផ្ទះជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់