ព័ត៌មានជាតិ

សូមជួយស៊ែរបន្តផង! ម៉ូតូស្លាកលេខ បាត់ដំបង1AA-4502 ត្រូវជនសង្ស័យលួចនៅស្រុកសាលាក្រៅ

ប៉ៃលិន: យោងតាមផេករបស់​ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបាមឲ្យដឹងថា វេលាម៉ោង ១០និង០០នាទី ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ២០២០ មានករណីចោរលួចម៉ូតូចំនួន ០១ករណី នៅចំណុច ស្រែ ប្រាំង ស្ថិតក្នុងភូមិ ភ្នំ ស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ជនរងគ្រោះឈ្មោះ មង និត ភេទ ប្រុស អាយុ ៣៦ឆ្នាំ មុខរបរ ករសិករ មានទីលំនៅភូមិ វាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បានបាត់ម៉ូតូ ម៉ាកសង់ឌ្រីម ផលិតឆ្នាំ២០១៧ ពណ៌ ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1AA-4502 ដែលមានលេខតួND125M-9833645 និងលេខម៉ាស៊ីន
ND125ME-9833645 មូលហេតុ ម្ចាស់គាត់បានជិះម៉ូតូទៅស្រែរួចបានទុកម៉ូតូនៅក្រោមដើមអំពិលទឹកក្បែរលូ ជិតផ្លូវជាតិលេខ៥៩ ដោយបានចាក់សោរកម៉ូតូ រួចក៏ដើរទៅក្នុងស្រែដើម្បីស្ទូងស្រូវចម្ងាយប្រហែល ៤០០ម៉ែត្រ។
បច្ចុប្បន្ន កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ និងកម្លាំងប៉ុស្ដិ៍ នគរបាលរដ្ឋបាល សាលាក្រៅ កំពុងស៊ើបអង្កេត និងស្វែងរកមុខសញ្ញា៕

 

មតិយោបល់