ព័ត៌មានជាតិ

ស្ត្រីវ័យ៤២ឆ្នាំម្នាក់បានស្លាប់ខណៈចុះពីលើម៉ូតូខ្វះការប្រុងប្រយ័ត្នមុតកាំបិតកកុក ដែលចងភ្ជាប់នឹងម៉ូតូ

កំពង់ធំ:ស្ត្រីម្នាក់បានស្លាប់បន្ទាប់ពីស្ត្រីរងគ្រោះខាងលើជួបគ្រោះថ្នាក់ដោយជិះម៉ូតូទៅចម្ការ ជាមួយបងប្រុស ហើយចុះពីលើម៉ូតូខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យមុតកាំបិតកកុក ដែលចងភ្ជាប់នឹងម៉ូតូរួចក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះ តែសង្គ្រោះមិនបាន ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០ និង ៣០ នាទី ថ្ងៃទី២៩ ខែ សីហា ឆ្នាំ ២០២០ នៅចំណុចចម្ការ តាអ៊ិន ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

សពស្ត្រីរងគ្រោះឈ្មោះ ម៉ៅ ធីន អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ នៅភូមិតាអាំ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

តាមការឲ្យដឹងពីបុរសចាប្តីស្ត្រីរងគ្រោះឈ្មោះ ស៊ឹង ឈុំ ថា នៅថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២០ វេលាម៉ោង ១០ និង ៣០ នាទី គាត់ជិ:ម៉ូតូឌុបប្រពន្ធទៅចម្ការ ទៅដល់ចម្ការតារឿន គាត់ឌុបកូនចាន្ទី ឲ្យប្រពន្ធជិ:ជាបងប្រុសឈ្មោះ ស៊ឹង សឿន ទៅដល់ចម្ការខ្លួនជនរងគ្រោះចុះពីម៉ូតូបងបណ្តាលឲ្យមុតនឹងកាំបិតកកុកចំភ្លៅស្តាំផ្នែកខាងក្រោយ ដែលចងភ្ជាប់នឹងម៉ូតូ ភ្លាមនោះប្តីនឹងបងបានយកប្រពន្ធទៅពេទ្យខេត្តកំពង់ធំ ហើយបន្តទៅដល់ពេទ្យកាលម៉ែតនៅភ្នំពេញទៀត បានព្យាបាលពីម៉ោង ១៨ ដល់ម៉ោង ១៩ថ្ងៃដដែលដោយស្ថានភាពធ្ងន់ពេកស្ត្រីរងគ្រោះបានស្លាប់តែម្ដង។

សពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណតាមប្រពៃណី៕

មតិយោបល់