ព័ត៌មានជាតិ

ម៉ូយម្នាក់សោះដណ្តើមគ្នាឌុប រហូតផ្ទុះហិង្សាយកសោម៉ូតូចាក់រយះក្បាល រត់មកប្តឹងសមត្ថកិច្ច!

ភ្នំពេញ: បុរសម្នាក់បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ បន្ទាប់ពីមានជម្លោះគ្នា ត្រូវបានជនសង្ស័យយកសោម៉ូតូ មកចាក់ត្រង់ក្បាលបណ្តាលឲ្យរងរបួសហូរឈាមស្រោចថ្ពាល់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង២០នាទី រសៀលថ្ងៃទី១២ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅម្តុំរង្វង់មូលចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ សំ ចាន់គា ហៅង៉ាន អាយុ៣២ឆ្នាំ មុខរបររត់តាក់ស៊ី ស្នាក់នៅភូមិវាស់ពោះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។

ជនសង្ស័យទាំង២នាក់ នោះមានទី១ឈ្មោះ ណាក់ ទី២ឈ្មោះ អួក ក្នុងនោះម្នាក់អាយុជាង១០ឆ្នាំ និងម្នាក់អាយុប្រហែល៣០ឆ្នាំ មុខរបររត់តាក់ស៊ី ហើយអ្នកទាំង២ស្នាក់នៅភូមិព្រៃខ្លា ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានហៅម៉ូយម្នាក់ឲ្យជិះម៉ូតូរបស់បងប្រុសរបស់ខ្លួនដោយតម្លៃ៥ម៉ឺនរៀល ពីរង្វង់មូលចោមចៅ ទៅផ្សារក្រាំខ្នារ ព្រោះម៉ូយហាក់ពុលរថយន្តមិនចង់ជិះរថយន្តទេ តែមិនទាន់បានចេញដំណើរផង ស្រាប់តែមានជនសង្ស័យម្នាក់ក្នុងចំណោមបក្ខ២នាក់បាននិយាយថា កុំជឿវា វាអត់មានមួកសុវត្ថិភាពទេ ពេលនោះជនរងគ្រោះខឹងហើយនិយាយថា ស្អីហា និយាយវាៗម៉េច (ព្រោះជនសង្ស័យមានអាយុតិចជាងជនរងគ្រោះ ) ខណ:នោះជនសង្ស័យឆ្លើយថា ម៉េចហា! អញនិយាយវាៗមិនបានស្រាប់តែជនបង្កទាំងពីនាក់បានស្ទុះមកក្បែរខ្លួនហើយបានប្រតាយប្រតប់គ្នាទៅវិញទៅមកជាមួយខ្លួនហើយជនសង្ស័យឈ្មោះណាក់ ជាអ្នកយកសោម៉ូតូចាក់ត្រង់ក្បាលជនរងគ្រោះមួយសោបណ្តាលឲ្យមុតរយះក្បាលហូរឈាមស្រោចថ្ពាល់តែម្តង។

ក្រោយពេលកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅន៉ុស្តិ៍នគរបាលចោមចៅដើម្បីឲ្យជួយអន្តរាគមន៍ផងដែរ៕

//youtu.be/CXkIZ4Rd5EA

មតិយោបល់