ព័ត៌មានជាតិ

ស្លាប់ម្នាក់ភ្លាមៗនៅស្រុកសង្កែ ករណីរថយន្តបុកម៉ូតូ

បាត់ដំបង់: កាលវេលាម៉ោង៨និង១៥នាទីថ្ងៃទី៣០ខែ សីហា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តនឹងម៉ូតូ ស្ថិតនៅត្រង់ចំណុចក្រុមទី៣១ ភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។

តាមប្រភពព័ត៌មានបានឲ្យដឹងបន្តទៀតថា ហេតុការណ៏ខាងលើបង្កឡើងដោយម៉ូតូនិងរថយន្ដ ពាក់ស្លាកលេខភ្នំពេញ ៣B: ៧៤៣០ បើកបរ ទិសដៅពីជើងទៅត្បូង លុះដល់ចំណុចខាងលើក៏បានជ្រុលទៅបុកជាមួយនិងម៉ូតូម៉ាកហ្វីណូ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ១Z:៦១៣១ បុកពេញទំហឹងតែម្តង។

បើតាមការឲ្យដឹងពីសម្ថកិច្ចដដែលបានបញ្ជាក់បន្ថែមថា មូលហេតុមកស្ត្រីរងគ្រោះបានជិះម៉ូតូឆ្លងកាត់ថ្នល់ផ្លូវលំឡើងមកផ្លូវកៅស៊ូ(លិចទៅកើត) មិនមានការប្រុងប្រយ័ត្នលុះពេលឡើងដល់ថ្នល់ហើយក៌៏ត្រូវរថយន្តបុកចំពេញទំហឹងបណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូក្រោយពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។ស្ត្រីជាជនរងគ្រោះឈ្មោះគីរី សន្យា ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។

បច្ចុប្បន្ន ៖សម្ថកិច្ចនគរបាលជំនាញស្រុកសង្កែកំពុងវាស់វែងធ្វើកំណត់ហេតុ ចំពោះអ្នកបើកបររថយន្តក្រោយកើតហេតុរួចក៏បានគេចខ្លួនបាត់ស្រមោលតែម្តង។រីឯម៉ូតូនិងរថយន្តរក្សាទុកនៅអធិការនគរបាលស្រុកសង្កែ សិនរងចាំដោះស្រាយទៅតាមនីតិវិធីច្បាប់។
ចំណែកសាកសពត្រូវបានប្រគល់យកទៅឲ្យក្រុមគ្រួសារសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់