ព័ត៌មានជាតិ

ជនសង្ស័យចំនួន០២នាក់ ធ្វើសកម្មភាពលួចម៉ូតូ ត្រូវកម្លាំងនគរបាលស្រុកពញាឮឃាត់ខ្លួន

កណ្ដាល: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២ និង១៥នាទី រំលងអធ្រាត្រ សមត្ថកិច្ចស្រុកពញាឮបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ករណីលួចម៉ូតូ ស្ថិតនៅចំនុចភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកពញាឮ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ លី ពៅ ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិឥស្លាម មុខរបរលក់ដូរ មានទីលំនៅភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។ ជនសង្ស័យចំនួន២នាក់ ១-ឈ្មោះ ម៉ែន រ៉ាឌី ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅរស់នៅម្តុំគីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ២-ឈ្មោះ ង្វៀង តឹងម៉ី ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅរស់នៅខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនមកអធិការរដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរចាត់ការតាមនីតិវិធី ៕

មតិយោបល់