ព័ត៌មានជាតិ

មុខសញ្ញា៣នាក់ កំពុងចែកចាយគ្រឿងញៀន នគរបាលក្របួចជាប់

ព្រះសីហនុៈ មុខសញ្ញាចែកចាយគ្រឿងគ្រឿងចំនួន៣នាក់ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីវេលាម៉ោង៥ និងម៉ោង៩កន្លះយប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិ1 សង្កាត់2 ក្រុងព្រះសីហនុ។

ជនសង្ស័យទី១.ឈ្មោះ បែន សុភារី ភេទប្រុសអាយុ២៩ឆ្នាំ សមត្ថកិច្ចដកហូតថ្នាំញៀន១កញ្ចប់ធំស្មើ13,50ក្រាម។ ជនសង្ស័យទី២ ឈ្មោះ សេង តូ ភេទប្រុស អាយុ៣៤ឆ្នាំ និងឈ្មោះ សៀង ភារ៉ា​ ភេទប្រុស អាយុ២៥ឆ្នាំ ព្រមទាំងដកហូតថ្នាំញៀនមេតំហ្វេតាមីន២កញ្ចប់ធំ និង១១កញ្ចប់តូច។

បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការបន្ត៕

មតិយោបល់