កំពង់ស្ពឺៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ វេលា ម៉ោង ២នឹង៥៥នាទី លើផ្លូវលេខ១៤៤០ ត្រង់ចំណុចភូមិត្រពាំងតាមាន់ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្តាលឲ្យមនុស្សម្នាក់ បានស្លាប់នៅកន្លែងកើតហេតុ និងមនុស្ស៣នាក់ ទៀតរងរបួសធ្ងន់ស្រាល ត្រូវបានសាច់ញាតិ និងសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
នគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខកំពង់ស្ពឺ 1P-4481អ្នកបើកមិនស្គាល់អត្តសញ្ញា (បញ្ជូនទៅពេទ្យ) ឌុបមនុស្ស០២នាក់ ឈ្មោះ ស៊ីម ស្រីឡា ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិអង្វែរ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកពង់ស្ពឺ និងមនុស្ស ១នាក់ទៀត មិនស្គាល់អត្តសញ្ញាណ (បញ្ជូនទៅពេទ្យ ) បើកបរពីត្បូងទៅជើង លុះមកដល់ចំណុចខាងលើ បានប៉ះជាមួយម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខកំពង់ស្ពឺ 1O-6618 អ្នកបើកបរឈ្មោះ ផៃ ភាស់ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិព្រៃធំ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បើកបរពីជើងទៅត្បូង រួចម៉ូតូម៉ាកហុងដាសេ១២៥ ផលិតឆ្នាំ២០២០ បានដួលធ្លាក់មនុស្សលើផ្លូវ បន្ទាប់មកមានរថយន្ត ០១គ្រឿង មិនស្គាល់ម៉ាក និងអត្តសញ្ញាណអ្នកបើកបរ កំពុងបើកបរពីត្បូងទៅជើង បានជាន់ឈ្មោះ ស៊ីម ស្រីឡា ដែលបានធ្លាក់នៅលើផ្លូវស្លាប់នៅនិងកន្លែងកើត។
ប្រភពដដែលបន្តថា ករណីនេះបណ្តាលអោយស្លាប់មនុស្ស១នាក់(ស្រី) និងរបួសធ្ងន់ស្រាល់ចំនួន៣នាក់(ប្រុស១នាក់)។ សម្ភារខូចខាតម៉ូតូ ០២គ្រឿងស្រាល។ ក្រោយកើតហេតុ រថយន្តបានបើកគេចពីកន្លែងកើតហេតុបាត់។ ចំពោះវត្ថុតាងម៉ូតូទាំង ០២គ្រឿង រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្នាយ ៕
មតិយោបល់