ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ជាប់ពន្ធនាគារ ៥ដង ចេញមកវិញគប់ផ្ទះគេដោយពុំដឹងមូលហេតុ ជាប់ទៀត..!

កណ្ដាល: នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ម៉ោង ៧និង៣០នាទី ចំណុចភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះហុកគ្រី សុខលាង ភេទស្រី អាយុ៣៦ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរ នៅផ្ទះ។
ជនសង្ស័យឈ្មោះ សយ ចាន់សិដ្ឋ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖
-បំណែក ដុំឥដ្ឋប្រហោងចំនួន២ដុំ។

សភាពនៃរឿងហេតុ៖ កាលពីពេលកើតហេតុខាងលើ ជនសង្ស័យបានផឹកស្រាស្រវឹងហើយយកដុំថ្ម និងដុំឥដ្ឋប្រហោងគប់ជញ្ជាំងផ្ទះ និងរបងរបស់ជនរងគ្រោះដោយមិនដឹងមូលហេតុ។ បន្ទាប់មកកម្លាំងប៉ុស្តិ៍ដើមមៀន បានឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាន នគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី ។
បញ្ជាក់៖ ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារ០៥ដងមកហើយ ករណី គប់ជញ្ជាំងផ្ទះនិងរបងផ្ទះគេ៕

មតិយោបល់