ព័ត៌មានជាតិ

សាហាវមែន! ជនមិនស្គាល់អត្តសញ្ញាណ២នាក់ យកដាវកាប់យុវជនម្នាក់ ប្លន់យកម៉ូតូ

តាកែវ: ថ្ងៃអាទិត្យ ១២កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង២២និង០០នាទី មានករណីជនសង្ស័យ២នាក់ យកដាវកាប់ទៅលើជនរងគ្រោះម្នាក់យកម៉ូតូ ជិះគេចខ្លួនបាត់ស្រមោល នៅលើផ្លូវ២២ ចំណុចភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។

ករណីខាងលើនេះ មានជនសង្ស័យចំនួន២នាក់ មិនស្គាល់អត្តសញ្ញណ ភេទប្រុសជិះម៉ូតូ C125 មិនស្គាល់ស៊េរី និងផ្លាកលេខ ប្រដាប់ដោយដាវ បានជិះម៉ូតូតាមជនរងគ្រោះឈ្មោះ ហាំ ចិន ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិពោធិ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ដែលជិះម៉ូតូធុន C125 ស៊េរី២០១០ ពាក់ផ្លាកលេខភ្នំពេញ1.A P 2462 ត្រង់ពីចំណុចវង្វង់មូលអូចំបក់ លុះមកដល់ចំណុចខាងលើ ជនសង្ស័យបានធ្វើសកម្មភាព កាប់ជនរងគ្រោះ១ដាវ ពីក្រោយចំត្រង់ស្មាឆ្វេង បណ្តាលឲ្យរងរបួសស្រាល ពេលនោះជនរងគ្រោះ បានដួលម៉ូតូហើយរត់ចេញឆ្លៀតឱកាសនោះ ជនសង្ស័យក៏លើកយកម៉ូតូជនរងគ្រោះ ជិះត្រឡប់ក្រោយវិញបាត់ទៅ ។

ហេតុការណ៍នេះដែរ សមត្តកិច្ចកំពុងស្រាវជ្រាវ ដើម្បីស្វែងរកជនសង្ស័យទាំងពីរនាក់ យកមកផ្តន្ទាទោស តាមផ្លូវច្បាប់ ៕

មតិយោបល់