ព័ត៌មានជាតិ

ឆ្លងភ្លើងចេញពីក្បាលអាគុយ បណ្តាលឲ្យឆេះរថយន្តខ្ទេចនៅខេត្តមណ្ឌលគិរី

មណ្ឌលគិរីៈ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅវេលាម៉ោង ១១និង៣៥ នាទី នៅ ចំនុច ផ្លូវ៧៦ ចន្លោះគីឡូម៉ែត្រលេខ ១៣៣និង១៣៤ ដែលស្ថិតនៅភូមិពូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានករណីអគ្គិភ័យឆេះរថយន្តចំនួន ០១ គ្រឿង ជំនាញការិយាល័យនគរបាល បង្ការពន្លត់អគ្គិភ័យខេត្តបានចេញរថយន្តចំនួន ០២ គ្រឿងកម្លាំងអធិការនិងកម្លាំងប៉ុស្ថិ៍រមនា បានសហការជួយបាញ់ពន្លត់អស់ទឹកចំនួន ០២ ឡាន បានរលត់ទាំងស្រុងចំណែក រថយន្តនោះឆេះអស់ទាំងស្រុង ។

មូលហេតុ: រថយន្តឆ្លងភ្លើងពីក្បាលអាគុយ បណ្តាលឲ្យឆេះតែម្តង ។
អ្នកបើករថយន្តឈ្មោះ ថុង ថា ភេទ ប្រុស អាយុ ៣៤ ឆ្នាំជនជាតិ ខ្មែរ រស់នៅភូមិពូក្រូច ឃុំស្រែអំពូង ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី រថយន្តម៉ាកនីសាន់ណាវ៉ារ៉ា ពណ៍សំបកឪឡឹក ស្លាកលេខភ្នំពេញ AD 9519 ម្ចាស់ពុំមានរងរបួសទេ ហើយរថយន្តនោះដឹកម្រេចចំនួនប្រហែលមួយតោនកន្លះ ម្ចាស់រថយន្តនិងកម្លាំងសមត្ថកិច្ចបានជួយចេញម្រេចពុំបានឆេះទេ ។

បច្ចុប្បន្នរថយន្តនោះកម្លាំងជំនាញបានប្រាប់អោយម្ចាស់គាត់រករថយន្តស្ទូចចេញពីកន្លែងកើតហេតុនោះ ៕

 

 

 

មតិយោបល់