តាកែវៈ យោងតាមផេក Child Protection Unit បានឲ្យដឹងថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១១និង០០នាទីព្រឹក មានករណីកុមារអាយុ១៨ខែម្នាក់ បានឈរនៅជិតម្តាយ ពេលដែលមានជម្លោះបានកើតឡើង រវាងមនុស្សស្រីពីរនាក់ទៀតនៅជិតគ្នា ។ បន្ទាប់ពីមានជម្លោះ ហើយនារីម្នាក់អាយុ១៨ឆ្នាំ បានគប់កណ្តៀវដែលខ្លួនកំពុងកាន់ ។ ដោយចៃដន្យ កណ្តៀវស្រួចនោះ ត្រូវបានគប់ទៅចំទ្រូងរបស់កុមាររងគ្រោះ ធ្វើឲ្យមុតដល់បេះដូង បណ្តាលឲ្យកុមាររងគ្រោះបានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង ។
នារីអាយុ១៨ឆ្នាំនោះ ដែលគប់កណ្តៀននោះត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ។
មន្ត្រីជំនាញរបស់អង្គភាពការពារកុមារ (CPU) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្ត (FST) បានចុះទៅពិនិត្យនៅកន្លែងកើតហេតុ ដើម្បីផ្តល់ជាជំនួយដល់នគរបាលស្រុកក្នុងការស៊ើបអង្កេត ៕
មតិយោបល់