តាកែវៈ នៅថ្ងៃច័ន្ទ 13កើត ខែភទ្របទ ឆ្នាំជូតទោស័ក ព.ស2564 ត្រូវថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១០និង០០នាទីព្រឹក ចំណុចផ្លូវចូលផ្សាអង្គតាសោមពីខាងត្បូង ស្ថិតក្នុងភូមិអង្គតាសោមជនសង្ស័យម្នាក់ឈ្មោះ ម៉ៅ ស្រស់ ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិម្រុំ ឃុំតាភេម ជាមុខសញ្ញាញៀនថ្នាំប្រដាប់ដោយកាំបិតកញ្ជែត បានធ្វើសកម្មភាពស្ទាក់សំឡុតគំរាមកំហែងយកលុយពីប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវសារណៈ និងផ្លូវចូលផ្សារឃើញសកម្មភាពដូច្នេះឈ្មោះ អ៊ុ យ៉េន ភេទប្រុស អាយុ ៦៨ឆ្នាំ ជាមេភូមិអង្គតាសោមជាតំណាងប្រជាពលរដ្ឋ បានដាក់ពាក្យបណ្ដឹងប្ដឹងឲ្យសមត្តកិច្ចឃាត់ខ្លួនជនសង្ស័យរូបនេះ ដើម្បីយកទៅផ្ដន្ទាទោសតាមច្បាប់។
ក្រោយទទួលបណ្ដឹងសមត្តកិច្ចបានឃាត់ខ្លួនជនសង្ស័យខាងលើ មកសាកសួរកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់