ថ្មីៗនេះដែរ មេធំរបស់ក្លិបតោខៀវ លោក Roman Abramovich បានសម្រេចចិត្តចំណាយទឹកប្រាក់ដ៏ច្រើនសន្ធឹក ដោយចាប់ពី ១ ទៅ ១,៥ លានផោន ដើម្បីឲ្យ Lady Gag a ច្រៀងក្នុងកម្មវិធី ខ្លួន។
វាជាការពិតណាស់ សម្រាប់ Roman Abramovich ដែលបានជួលតារាចម្រៀង Lady Gaga នូវចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកនេះ តែមិនមែន សម្រាប់កីឡាករតោខៀវឬក៏មិនមែនទង្វើដែលពាក់ព័ទ្ធ នឹងក្លិបនោះដែរ ឡើយ។ តែវាជារឿងធម្មតាសម្រាប់អ្នកគាំទ្រ ដែលពិតចិត្តចម្រៀងរបស់ Lady Gaga ដែលធ្វើឲ្យម្ចាស់ក្លិបសញ្ជាតិរុស្ស៊ីរូបនេះ ជួលឲ្យនាងច្រៀង បញ្ចប់ឆ្នាំ ក្នុងកម្មវិធីរបស់គាត់ ដែលធ្វើនៅលើទូកដ៏ប្រណីត។តាមប្រភពព័ត៌មានបានឲ្យដឹងថា គំនិតដែលជួលឲ្យ Lady Gaga មកចម្រៀងគឺជាគំនិត នាង Daria Zhukova ដែលត្រូវជាមិត្តស្រីរបស់ម្ចាស់ក្លិប សញ្ជាតិរុស្ស៊ី ។
កាលពីកម្មវិធីជប់លៀងឆ្នាំទៅ មហាសេដ្ឋីរុស្ស៊ីរូបនេះក៏បានអញ្ជើញ តារាចម្រៀងល្បី ដូចជា Sean Combs , Beyonce និង Jay-Z ៕
https://i1272.photobucket.com/albums/y389/domneng/Air/LadyGaga1_zps20aadc01.jpg
https://i1272.photobucket.com/albums/y389/domneng/Air/LadyGaga2_zps602995c3.jpg
https://i1272.photobucket.com/albums/y389/domneng/Air/LadyGaga3_zpsf51f74ce.jpg
មតិយោបល់