ព័ត៌មានជាតិ

បំណងកាប់សម្លាប់ តែសំណាងជនរងគ្រោះមិនស្លាប់ ចុងក្រោយជាប់ខ្នោះខ្លួនឯង

កំពង់ឆ្នាំង: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃច័ន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ២ និង៣០ នាទី មានករណីប៉ុនប៉ងមនុស្សឃាត នៅចំណុចភូមិតាជេស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បង្កឡើងដោយជនសង្ស័យឈ្មោះ គន ជីវ័ន្ត ភេទប្រុស អាយុ២៨ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានយកពូថៅកាប់ទៅលើជនរងគ្រោះឈ្មោះ តាត វ៉ាន់ធូ ភេទប្រុស អាយុ២៧ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បណ្ដាលឲ្យរងរបួសស្រាល។
មូលហេតុ៖ មានទំនាស់ពាក្យសម្ដី។
បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យរួមនឹងវត្ថុតាងទៅការិយាល័យជំនាញខេត្តចាត់ការបន្ត៕

 

មតិយោបល់