ព័ត៌មានជាតិ

លួចគេវាគ្រាន់ តែគេតាមទាន់ វាយទ្រមខ្លួន

ភ្នំពេញៈ ប្រជាពលរដ្ឋនាំគ្នាចាប់វាយបុរសម្នាក់រហូតដល់សន្លប់ស្ដូកស្ដឹង ដោយចោទថា រូបគេបានចូលលួចទូរស័ព្ទដៃ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

បុរសដែលត្រូវបានគេចោទនោះ មានឈ្មោះ អៀង តារា អាយុ៣០ឆ្នាំ ត្រូវបងប្អូនប្រជាពលរដ្ឋ ទាត់និងធាក់រហូតដល់សន្លប់ស្ដូកស្ដឹង។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសខាងលើរងការចោទប្រកាន់ថា បានចូលលួចទូរស័ព្ទគេនៅត្រង់ចំណុចភូមិព្រៃទា សង្កាត់ចោមចៅ ម្ចាស់តាមទាន់ស្រែកចោរៗ ធ្វើឲ្យពលរដ្ឋក្បែរខាង ចេញមកស្វាគមន៍មួយដៃមួយជើង កប់ភក់របួសធ្ងន់ ហើយសមត្ថកិច្ចមូលដ្ឋានបានត្រឹមតែអន្តរាគមន៍ ជួយហៅរករថយន្តដឹកទៅសង្រ្គោះតែប៉ុណ្ណោះ។ ចំពោះម្ចាស់ទូរស័ព្ទវិញ ពុំបានចេញមុខមកអះអាងឡើយ ធ្វើឲ្យជនសង្ស័យប្រែក្លាយទៅជាជនរងគ្រោះ។

ដោយឡែកសមត្ថកិច្ចវិញ បានត្រឹមតែបង្ខំឲ្យរថយន្តសង្គ្រោះដឹកយកចេញឲ្យបានឆាប់ ដោយពុំបានសួររកខុសត្រូវឲ្យបានពិតប្រាកដឡើយ។

ជួបជាមួយលោក ថេង កុសល នាយប៉ុស្តិ៍ចោមចៅ តាមទូរស័ព្ទជុំវិញរឿងខាងលើនេះ ក្រោយពីគ្មានអ្នកណាម្នាក់ចេញមុខ មកដាក់ពាក្យបណ្តឹង លោកបានប្រាប់ឲ្យដឹងថា ចាំមើលសិន ។ បុរសខាងលើបានត្រឹមដេកសម្រាកពេទ្យទាំងពុំដឹងមូលហេតុណាមួយឲ្យច្បាស់លាស់ឡើយ៕

លួចគេ ត្រូវគេវាយ (1)លួចគេ ត្រូវគេវាយ (2)លួចគេ ត្រូវគេវាយ (3)លួចគេ ត្រូវគេវាយ (4)

មតិយោបល់