ព័ត៌មានជាតិ

រថយន្តមិនស្គាល់ម៉ាក បុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ បាត់បង់ជីវិត

ភ្នំពេញៈ បុរសបើកម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ125 បើកឡើងស្ពានលីយ៉ុងផាត់ ស្របទិសដៅគ្នា បើកសុខៗ ក៏មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បើកលឿនហើយមេឃកំពុងតែភ្លៀង ជ្រុលទៅបុកពីក្រោយម៉ូតូ បណ្តាលឲ្យម្ចាស់បោកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើត ហើយរថយន្តបង្ករត់គេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ តាមបណ្តោយផ្លូវជតិលេខ៥ នៅចំណុចលើស្ពានលីយ៉ុងផាត់
ស្ថិតនៅក្នុងសង្កាត់ព្រែកភ្នៅ ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ញ៉ឹម គឹមលុយ ភេទប្រុស អាយុ៤៩ឆ្នាំ មានស្រុកកំណើតនៅឯភូមិចុងកោះ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។

តាមប្រភពព័ត៌មានពីសាក្សី ដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះបើកបរម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេ125 ពណ៌ខ្មៅ ស៊េរី២០១៥ ពាក់ស្លាកលេខភ្នំពេញ1D7738បើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីកើតទៅលិច បើកឡើងឆ្លងស្ពានលីយ៉ុងផាត់ ខណ:ពេលបើកឡើងស្ពានហើយ មួយណាមេឃកំពុងតែភ្លៀងផងនោះ ក៏ស្រាបតែមានរថយន្តមិនស្គាល់ម៉ាក បើកតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីកើតទៅលិចស្របទិសដៅគ្នា ជាមួយនឹងម៉ូតូរងគ្រោះ ប៉ុន្តែរថយន្តបង្កបើកល្បឿនយ៉ាងលឿន សង្ស័យភ្លៀងមើលអត់ឃើញ ទើបជ្រុលទៅបុកចំគូទម៉ូតូចំពេញទំហឹង បណ្តាលឲ្យផ្លោះម៉ូតូទៅបុកផ្ទប់នឹងឃឿន បណ្តាលឲ្យជនរងគ្រោះ បោកក្បាលនឹងរថយន្ត បង្កជិះកិនអូសសពជនរងគ្រោះ ស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ រីឯម៉ូតូវិញខូចខាតខ្ទេចស្ទើរទាំងស្រុង ចំណែកឯរថយន្តវិញពេលដែលបង្កហេតុភ្លាម បានបើករត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកនៅតែម៉ូតូនឹងជនរងគ្រោះតែប៉ុណ្ណោះ បានមួយសន្ទុះក្រោយមក ក៏មានសមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញវាសវែង នៃអធិការដ្ឋានខណ្ឌព្រែកភ្នៅ ចុះមកដល់កន្លែងកើតហេតុនិងទំនាក់ទំនងហៅ​ក្រុមគ្រួសារឲ្យមកទទួលយកសពយកទៅធ្វើបុណ្យផងដែល

ក្រោយពេលកើតហេតុខាងលើនេះ​ម៉ូតូរបស់ជនរងគ្រោ​ត្រូវបានសមត្ថកិច្ចធ្វើការគូវាស់យកទៅរក្សាទុក​នៅអធិការដ្ឋាននគរបាលខណ្ឌព្រែកភ្នៅ​​​ ចំណែកឯសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើតទៅតាមប្រពៃណី៕

មតិយោបល់