ព័ត៌មានជាតិ

បើកម៉ូតូបុកបង្គោលភ្លើងជ្រុលទៅបុកនឹងរបងសាកលវិទ្យាល័យIIC បោកក្បាលធ្លាយខួរស្លាប់

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីយុវជនម្នាក់បានបើកម៉ូតូម៉ាក MSX ដោយល្បឿនលឿនដូចហោះជ្រុលចង្កូតទៅបុកបង្គោលភ្លើងរួចបន្តទៅបុកនឹងរបងសាកលវិទ្យាល័យ IIC បណ្តាលឲ្យដួលបោកក្បាលធ្លាយខួរស្លាប់ក្នុងថ្លុកឈាមយ៉ាងណាអណោចអាធ័ម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង១០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី៣១ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខសកលវិទ្យាល័យIIC ដែលមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជនរងគ្រោះខាងលើ ដែលមិនទាន់ត្រូវបានស្គាល់ពីអត្តសញ្ញាណ បានបើកម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FQ-6690 បើកបរតែម្នាក់ឯងក្នុងល្បឿនយ៉ាងលឿន លុះបានមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូខាងលើបានជ្រុលចង្កូតមកបុកបង្គោលភ្លើងយ៉ាងពេញទំហឹង រួចបន្តទៅបុកនឹងរបងសាកលវិទ្យាល័យIIC បណ្តាលឲ្យអ្នកបើកម៉ូតូដួលបោកក្បាលពេញទំហឹងទៅលើផ្លូវ ធ្លាយខួរស្លាប់ភ្លាមៗក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម។

ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌមានជ័យ ចុះមកធ្វើការពិនិត្យនិងវាស់វែង ដោយបាននាំយកម៉ូតូជនរងគ្រោះយកទៅរក្សាទុក និងបានដឹកសាកសពជនរងគ្រោះទៅតម្កល់ ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

//youtu.be/nOOUbAmqp5s

មតិយោបល់