កំពង់ធំៈ នៅថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០២០
វេលាម៉ោង៧ និង៤៥ នាទី នៅចំណុចតូបលក់ផ្លែឈើ
របស់ឈ្មោះ សា ម៉េងហុង ភេទ ប្រុស អាយុ ៥៨ ឆ្នាំ ភូមិ
សង្កាត់ កំពង់ក្របៅ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ មានករណី
លួចទូរស័ព្ទដៃមួយគ្រឿង “OPPO F9″របស់ម្ចាស់តូបខាងលេី។
ជនសង្ស័យឈ្មោះ ខេង សុីឡុង ហៅ
(ដែន) ភេទ ប្រុស អាយុ ២២ ឆ្នាំ មុខរបរមិពិតប្រាកដ
បច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្នជាមួយបង ស្ថិតនៅភូមិ
បល្ល័ង្កលិច សង្កាត់ ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ប្រភពព័ត៌មានបានបន្តឲ្យដឹងថា ជនសង្ស័យគ្មានមុខ
របរពិតប្រាកដ និងជាមនុស្សប្រើប្រាស់សារធាតុញៀនខុសច្បាប់ ។
ករណីនេះសមត្ថកិច្ច បានកសាងនីតិវិធី បញ្ជូនជនសង្ស័យ
រួមទាំងវត្ថុតាង ដើម្បីចាត់ការបន្ត តាមផ្លូវច្បាប់ ៕
មតិយោបល់