ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: សមត្ថកិច្ចកំពុងតាមប្រមាញ់មេខ្លោងគ្រឿងញៀន ក្រោយផ្ទុះអាវុធ ០៥គ្រាប់ ចាប់បាន ០៣នាក់ និងគ្រឿងញៀន១គីឡូ

ភ្នំពេញ: បើតាមមន្រ្តីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានប្រាប់ថា ពេលនេះសមត្ថកិច្ចកំពុងតាមប្រមាញ់មេខ្លោងគ្រឿងញៀនបន្ថែមទៀត បន្ទាប់ពីបក្សពួក ០៣នាក់ត្រូវបានចាប់ខ្លួន នៅព្រលប់ថ្ងៃទី២១កញ្ញានេះ នៅបរិវេណកាំកូស៊ីធី ក្រោមការដឹកនាំដោយលោក គឹម ឆេងប៊ុន ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ។

សូមជំរាបផងដែរថា ក្រោយពីមានការស្រាវជ្រាវ និងតាមដានរបស់សមត្ថកិច្ច និងផ្ទុះអាវុធចំនួន ០៥គ្រាប់រួចមក ជនសង្ស័យ ០៣នាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ និងគ្រឿងញៀន ១គីឡូ កាលពីវេលាម៉ោង ៦ និង១០នាទីល្ងាច នៅចំណុចលើផ្លូវមហាវិថីអង្គរ ក្រុមទី៩ ភូមិទួលគោក សង្កាត់ទួលសង្កែ នៅក្នុងបរិវេណកាំកូស៊ីធី។

លោក យិន បញ្ញារិទ្ធ នាយការិយាល័យ ក៩ បានឲ្យដឹងថា សម្រាប់ប្រតិបត្តិការនេះដែរ គឺដោយសារតែមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការ និងស្រាវជ្រាវតាមប្រមាញ់ក្រុមជួញដូរគ្រឿងញៀន ខណ:ពេលដែលកម្លាំងសមត្ថកិច្ចយើងបានធ្វើការតាមដានរហូត ទើបដឹងថា ក្រុមជួញដូរគ្រឿងញៀននេះ បាននាំគ្នាយកថ្នាំញៀនចំនួន ១គីឡូ មកម្តុំក្នុងបុរីកាំកូស៊ីធី ទើបកម្លាំងសមត្ថកិច្ចយើងបានធ្វើការបង្ក្រាបឈានទៅដល់ការផ្ទុះអាវុធចំនួន ៥គ្រាប់ ហើយកម្លាំងសមត្ថកិច្ចយើងក៏បានឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់នោះ និងបានដកហូតនៅថ្នាំញៀនចំនួន ១គីឡូផងដែរ។

លោក យិន បញ្ញារិទ្ធ បានបន្តទៀតថា នៅក្នុងប្រតិបតិ្តនេះ ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ ខៀវ សាម៉ន បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចយើងធ្វើការស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនក្រុមជួញដូរគ្រឿងញៀននោះ យកអនុវត្តតាមច្បាប់។

ជនសង្ស័យបានចំនួន០៣នាក់ ប្រុស០៣នាក់ ទី១/-ឈ្មោះ ទឹម សុីដេត ប្រុស អាយុ៣៨ឆ្នាំ ខ្នែរ។២/-ឈ្មោះ កែវ រដ្ឋា ភេទប្រុស អាយុ២០ឆ្នាំ ខ្មែរ៣/-ឈ្មោះ សុខ លាភ ភេទប្រុស អាយុ៣៩ឆ្នាំ ខ្មែរ។ ហើយក្នុងករណីបង្រា្កបខាងលើសមត្ថកិច្ច បានផ្ទុះអាវុធចំនួន០៥គ្រាប់ឡើងលើ និងមិនបណ្តាលឲ្យអ្នកណាម្នាក់រងរបួសឡើយ។

ជនសង្ស័យ ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃភ្លាមៗ ដើម្បីសាកសួររកមុខសញ្ញាមេខ្លោងគ្រឿងញៀនផងដែរ៕

photo_2016-09-21_21-20-32

photo_2016-09-21_21-20-43

photo_2016-09-21_21-20-46

photo_2016-09-21_21-20-49

photo_2016-09-21_21-20-51

photo_2016-09-21_21-20-53

photo_2016-09-21_19-22-10

photo_2016-09-21_19-22-04

photo_2016-09-21_19-22-06

photo_2016-09-21_19-22-08

photo_2016-09-21_19-22-10

photo_2016-09-21_19-22-12

មតិយោបល់