ស៊ិនហួ៖ គយប្រចាំទីក្រុងហុងកុង នៅថ្ងៃសុក្រទី២៦ខែកញ្ញា បានឲ្យដឹងថា ខ្លួនបានរឹបអូស iPhone 6 គេចពន្ធចំនួន ២៨៦គ្រឿង ដែលសរុបជាទឹកប្រាក់ប្រមាណជាង ២០ម៉ឺនដុល្លារអាមេរិក ដែលការរឹបអូសនេះត្រូវបានធ្វើឡើងនៅក្នុងប្រតិបត្តិការពិសេសមួយ។
មន្ត្រីគយប្រចាំទីក្រុងហុងកុងបានថ្លែងឲ្យដឹងថា នៅយប់ថ្ងៃព្រហស្បតិ៍ ពួកគាត់បានប្រទះឃើញជនសង្ស័យប៉ុន្មាននាក់ដែលសុទ្ធជាបុរស នៅត្រង់ចំណុចផ្លូវមួយក្បែរកំពង់ផែ ដោយមានកាន់ប្រអប់ទំនិញជាច្រើន។ ក្រោយពីឃាត់ខ្លួន ទើបដឹងថា ក្រុមមនុស្សទាំងនេះ កំពុងតែនាំគ្នារត់ពន្ធ iPhone 6 តាមរយៈទូក ដោយដាក់នៅក្នុងប្រអប់ចំនួន ១១ ក្នុងនោះមាន iPhone 6 ចំនួន ២៨៦គ្រឿង។
តាមការស៊ើបអង្កេតបានរកឃើញថា ក្រុមនេះ ជាមុខសញ្ញាចាស់ដែលតែងតែនាំយកទំនិញគេចពន្ធតាមផ្លូវទឹក ដោយក្នុងនោះភាគច្រើនជាផលិតផលអេឡិកត្រូនិក៕
ព័ត៌មានជាតិ
មតិយោបល់