ព័ត៌មានជាតិ

រលំផ្ទះសង្កត់មនុស្សជាង១០នាក់ រងរបួសធ្ងន់-ស្រាល ដោយសារខ្យល់កន្ទ្រាក់

កណ្ដាល: ភ្លៀង លាយឡំនិងខ្យល់កន្រ្តាក់មួយមេធំ កាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ បានវាយប្រហារផ្ទះមួយខ្នង នៅចំណុចភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាលនារំលងអធ្រាត នៅឃុំស្វាយរលំ ខេត្តកណ្ដាល បណ្ដាលឲ្យរលំសង្គត់មនុស្សរបួសធ្ងន់ និងស្រាល៨នាក់។

សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយរលំបានឲ្យដឹងថា ផ្ទះ១ខ្នងដែលត្រូវកន្ទ្រាក់វាយប្រហារនោះ មានទំហុំ ៧គុណ៩ ម៉ែត្រ ធ្វើអំពីឈើ ប្រក់ក្បឿង មានម្ចាស់ផ្ទះឈ្មោះ អិច អឿន ភេទប្រុស អាយុ៧៨ឆ្នាំ និងប្រពន្ធឈ្មោះ មាច អុស ភេទស្រី អាយុ៧៦ឆ្នាំ មានសមាជិកស្នាក់នៅចំនួន១១នាក់ ប្រុស៤នាក់ បណ្តាលឲ្យសង្កត់មនុស្សរបួសធ្ងន់២នាក់ស្រី និងរបួសស្រាល៥នាក់ ស្រី២នាក់។

ក្នុងហេតុការណ៍នោះ ប្រជាពលរដ្ឋជិតខាង និងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយរលំ ធ្វើការជួយសង្គោ្រះជនរងគ្រោះ និងបានបញ្ជូនអ្នករងរបួសធ្ងន់ទៅព្យាបាលនៅមន្ទីរពេទ្យជ័យជម្នះខេត្តកណ្ដាលផងដែរ៕

photo_2016-11-06_12-41-21

photo_2016-11-06_12-41-22

photo_2016-11-06_12-41-23

photo_2016-11-06_12-41-24

មតិយោបល់