ព័ត៌មានជាតិ

ស្រ្តីវ័យចំណាស់ម្នាក់ ត្រូវម៉ូតបុក បណ្តាលឲ្យរងរបួសធ្ងន់

កំពង់ឆ្នាំង: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ​គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅលើផ្លូវក្រាលកៅស៊ូខេត្ត ចំណុចផ្លូវផ្សារលើ-ផ្សាក្រោម ស្ថិតក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃពុធ ទី០២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៥និង៣០នាទី រវាងម៉ូតូនិងអ្នកថ្មើរជើង ក្នុងដំណើរទិសខ្វែងគ្នា ។

ឃាត់ខ្លួនបានអ្នកបើកបរម៉ូតូបង្កឈ្មោះ សំ សិរីវុទ្ធា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិ-សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង​ កំពុងកសាងសំណុំរឿង តាមនីតិវិធី ។

ករណីនេះបណ្ដាលឲ្យរបួសអ្នកថ្មើរជើងស្រ្តីម្នាក់ របួស(ធ្ងន់) និងខូចខាតម៉ូតូ០១គ្រឿង ។

ក្រោយកើតហេតុ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានដល់កន្លែងកើតហេតុ និងធ្វើការវាស់វែងប្រមូលវត្ថុតាង មករក្សាទុកនៅអធិការដ្ឋាន ៕

មតិយោបល់