មណ្ឌលគិរីៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនដៃដល់ម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រាវជ្រាវឃាត់ខ្លួនពាក់ព័ន្ធករណីបង្ករបួសស្នាមដោយសារជម្លោះពាក្យសម្តីក្នុងវង់ផឹកស៊ី។
ករណីនេះកើតឡើងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៥និង១៥នាទី នៅចំណុចប៉ុស្តិ៍១៤ ស្ថិតនៅភូមិកោះម្យើលលើ ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ជនដៃដល់ឈ្មោះប្រុស ធូន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ រស់នៅកន្លែងកើតហេតុខាងលើបានប្រើដំបងឈើទំហំ៥x៥វាយទៅលើជនរងគ្រោះឈ្មោះឈឿន ឆៃយ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ចំពីលើក្បាល ខាងក្រោយបណ្ដាលឲ្យរងរបួសធ្ងន់នឹងសន្លប់នៅនឹងកន្លែងកើតហេតុ។
បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។រីឯជនដៃដល់ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង១៣និ១៥នាទីថ្ងៃទី០២ខែកញ្ញាឆ្នាំ២០២១ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី៕

មតិយោបល់