ភ្នំពេញៈ កាលពីយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ មានករណីប៉ុនប៉ងបៀតបៀនកេរ្តិ៍ខ្មាស តែត្រូវតែត្រូវនារីរងគ្រោះស្រែកឆោឡោ ជនសង្ស័យបានរត់ចេញទៅវិញទាំងដៃកាន់កាំបិត ស្ថិតក្នុងបន្ទប់ជួល ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ឡុង រតនា អាយុ ២៥ឆ្នាំ ភេទប្រុស អាស័យដ្ឋានបច្ចុប្បន្នស្នាក់នៅក្បែរទីតាំងកន្លែងកើតហេតុ
ចំណែកជនរងគ្រោះឈ្មោះ ថាន់ លិប ភេទស្រី អាយុ ២១ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅផ្ទះជួលនៅភូមិ-សង្កាត់កើតហេតុខាងលើ។
ប្រភពដដែលបានបន្តថា ជនរងគ្រោះស្នាក់នៅបន្ទប់ជួលជាមួយប្អូនស្រីម្នាក់ទៀត ចំណែកជនសង្ស័យស្នាក់នៅបន្ទប់ជួលក្បែរគ្នារំលងប្រហែល២០ម៉ែត្រ មុនពេលកើតហេតុជនរងគ្រោះដេកចុចទូរស័ព្ទក្នុងបន្ទប់និងប្អូនស្រីកំពុងងូតទឹក ដោយមិនបានដាក់គន្លឹះទ្វារ ឃើញឱកាសល្អជនសង្ស័យបានស្ទុះចូលទៅក្នុងបន្ទប់ចាប់ឱបថើបប៉ុនប៉ងសម្រេចកាមតណ្ហា តែនារីរងគ្រោះបានរើបម្រាស់រត់ចេញមកក្រៅស្រែកឲ្យអ្នកជិតខាងជួយ។
ពេលនោះជនសង្ស័យបានរត់ទៅបន្ទប់ខ្លួនវិញដោយកាន់កាំបិតជាប់និងដៃ។
ក្រោយកើតហេតុទើបរាយការទៅសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី៣ ចុះឃាត់ខ្លួនមកសាកសួរ និងកសាងសំណុំរឿងបញ្ជូន ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់