កណ្តាលៈ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កិច្ចប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបករណីឆបោក កើតហេតុកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិថ្មី ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ស៊ុម តូច ភេទស្រី អាយុ៣៩ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិថ្មី ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យ០២នាក់៖ ១.ឈ្មោះ ផន ណារី ភេទស្រី អាយុ២៤ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិថ្មី ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ប្រើប្រាស់អាខោនហ្វេសប៊ុកឈ្មោះ ផន ណារី, ឈ្មោះ Phan Nha (ឃាត់ខ្លួន) លេខទូរស័ព្ទ 0886314211។ ២ឈ្មោះ ផាត់ (ប្រើអាខោនហ្វេសប៊ុកឈ្មោះ រដ្ឋ ថា) ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ (គេចខ្លួន) លេខទូស័ព្ទ 097 887 88 99 ។
វត្ថុតាងចាប់យក៖ កងដៃលោហ:ធាតុពណ៌លឿង ចំនួន២១កង ,ចិញ្ចៀនលោហៈធាតុពណ៌លឿង ចំនួន៣វង់ ។
សភាពរឿងហេតុ៖ នៅមុនពេលកើតហេតុឈ្មោះ ផន ណារី ភេទស្រី អាយុ២២ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (ប្រើអាខោនហ្វេសប៊ុកឈ្មោះ ផន ណារី ) ជាអ្នកស្គាល់គ្នាជាមួយជនរងគ្រោះ បានណែនាំឲ្យជនរងគ្រោះ ស្គាល់បុរសម្នាក់ដែលប្រើប្រាស់អាខោនហ្វេសប៊ុកឈ្មោះ (រដ្ឋ ថា) បន្ទាប់ពីជនរងគ្រោះ បានឆាតទំនាក់ទំនងជាមួយ អាខោនហ្វេសប៊ុកឈ្មោះ រដ្ឋ ថា បានមួយរយៈក្រោយឈ្មោះ ផន ណារី បានប្រាប់ ជនរងគ្រោះថា ឪពុករបស់ឈ្មោះ រដ្ឋ ថា ហើយត្រូវការលុយ ហើយឈ្មោះ ផន ណារី បងឯងផ្ញើលុយឲ្យគាត់ទៅ ព្រោះខ្ញុំស្គាល់ឈ្មោះ រដ្ឋ ថា ច្បាស់ណាស់ ។ ឈ្មោះ ផន ណាវី បានខលប្រាប់ជនរងគ្រោះថា ស្គាល់កន្លែងធ្វើការនិងក្រុមគ្រួសាររបស់ឈ្មោះ រដ្ឋ ថា ច្បាស់ណាស់និងមានមុខងារជាទាហានថែមទៀត ។ ឈ្មោះ រដ្ឋ ថា បានឆាតជាអក្សរមក Facebook Messenger របស់ជនរងគ្រោះ ដើម្បីខ្ចីលុយចំនួន ១.០០០$ (មួយពាន់ដុល្លារ) ហើយឈ្មោះ រដ្ឋ ថាបានប្រាប់ជនរងគ្រោះថា ឪពុកគាត់ឈឺធ្ងន់ហើយឲ្យជនរងគ្រោះ វេរលុយតាមវីងទៅលេខទូរស័ព្ទ ០៩៣ ២៧៥ ៨០៣ ជនរងគ្រោះក៏ចាប់ផ្ដើមផ្ញើជាបន្តបន្ទាប់តាមលេខទូរស័ព្ទ ០៩៣ ២៧៥ ៨០៣ ដដែលចំនួន២១លើក វេរតាមវីងចំនួន១៧លើក តាមទ្រូម៉ានី ៤លើក សរុបទឹកប្រាក់ចំនួន ១០.០០០$ (មួយម៉ឺនដុល្លារ) ។ ស្រាប់តែថ្ងៃមួយឈ្មោះ ផន ណារី បានខលមកជនរងគ្រោះថា ឲ្យដុតក្រដាសផ្ញើលុយ ទាំងអស់នោះចោលទៅ ហើយឈ្មោះ ផន ណាវី បានមកដល់ផ្ទះជនរងគ្រោះ ហើយ សុំមើលក្រដាសវីង (ផ្ញើលុយ) ប៉ុន្តែជនរងគ្រោះមិនឲ្យ ឈ្មោះ ផន ណារី បានគំរាមថា បើឪពុកម្តាយ ជនរងគ្រោះ ដឹងរឿងទាំងអស់នេះគាត់នឹងឈឺស្លាប់ ។ ដោយមានការសង្ស័យជនរងគ្រោះ ក៏បានហៅឈ្មោះ ផន ណារី ឲ្យជូនទៅជួបឈ្មោះ រដ្ឋ ថាតែឈ្មោះ ផន ណារី មិនព្រមជូនជនរងគ្រោះទៅនោះទេ ហើយឈ្មោះ ផន ណារី ក៏បាត់ខ្លួន ចាប់តាំងពីពេលដែល ជនរងគ្រោះ ឲ្យជូនទៅជួបឈ្មោះ រដ្ឋ ថា នោះតែម្តង ។
លទ្ធផលស្រាវជ្រាវស៊ើបអង្កេត៖ តាមចម្លើយសារភាពរបស់ឈ្មោះ ផន ណារី ពិតជាបានសមគំនិតគ្នាជាមួយអាខោនហ្វេសប៊ុក ឈ្មោះ រដ្ឋ ថា បោកលុយពីជនរងគ្រោះ អស់ចំនួន ១០.០០០ដុល្លារ(មួយម៉ឺនដុល្លារ)ពិតប្រាកដមែន។
ជនសង្ស័យរួមនិងវត្ថុតាងខាងលើ បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីបន្តចាត់ការតាមនីតិវិធី ៕
មតិយោបល់