ព្រះសីហនុៈ យោងតាមផេករបស់ងអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពីលោកពេញពិសិដ្ឋព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុបានចុះទៅកាន់លំនៅដ្ឋានមួយកន្លែងរបស់ឈ្មោះនួនស៊ីណាតភេទប្រុសអាយុ៤៥ឆ្នាំជនជាតិខ្មែរមុខរបរធ្វើស្រែស្ថិតក្នុងក្រុមទី៩ភូមិអណ្ដូងថ្មឃុំអណ្ដូងថ្មស្រុកព្រៃនប់ខេត្ដព្រះសីហនុ។
ជាលទ្ធផលក្រុមប្រតិបត្ដិការកាលពីថ្ងៃទី០៤ ខែកញ្ញាឆ្នាំ២០២០ កម្លាំងបានប្រមូលសម្ភារៈវត្ថុតាងនិងនាំខ្លួនជនសង្ស័យចំនួន៣នាក់ដែលជាប់ពាក់ព័ន្ធនឹងករណីទទួលផលចោរកម្មមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ដើម្បីចាត់ការតាមនីតិវិធី។
ជនសង្ស័យទាំង៣នាក់រួមមាន៖១-ឈ្មោះនួនស៊ីណាតភេទប្រុសអាយុ៤៥ឆ្នាំជនជាតិខ្មែរ(ម្ចាស់ផ្ទះ)មានទីលំនៅក្រុម៩ភូមិអណ្ដូងថ្មឃុំអណ្ដូងថ្មស្រុកព្រៃនប់ខេត្ដព្រះសីហនុ។២-ឈ្មោះង៉ានភៀវភេទស្រីអាយុ៤២ឆ្នាំជនជាតិខ្មែរ(ទាំង២នាក់ត្រូវជាប្តី-ប្រពន្ធ)និង៣-ឈ្មោះហ៊ានស៊ីប៉ាន់ភេទប្រុសអាយុ១៨ឆ្នាំ(កូន)។ជនសង្ស័យទាំង៣នាក់នេះជាម្ចាស់ទីតាំងជាប់ពាក់ព័ន្ធនឹងករណីទទួលបញ្ចាំខុសច្បាប់និងទទួលផលចោរកម្ម។
វត្ថុតាងចាប់យកបាន៖-ម៉ូតូ១៧គ្រឿង,-រថយន្ដ១គ្រឿងម៉ាកVistoពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2T-7830,-ស្លាកលេខរថយន្ដ៣សន្លឹក(លេខខ.ម២សន្លឹក),-សម្ភារៈជួសជុលនិងគ្រឿងបន្លាស់ម៉ូតូមួយចំនួន,-បញ្ជីទិញ-លក់ម៉ូតូ១ក្បាល,-កាតគ្រីម៉ូតូចំនួន៤សន្លឹកនិង-ប័ណ្ណបើកបររថយន្ដ៣សន្លឹក។
ករណីនេះកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់កំពុងបន្ដនីតិវិធី។
ពាក់ព័ន្ធនឹងករណីខាងលើក្នុងនាមស្នងការថ្ឋាននគរបាលខេត្តព្រះសីហនុសូមគោរជំរាបជូនដល់បងប្អូនប្រជាពលរដ្ឋបើមានការបាត់បង់ម៉ូតូសូមយកឯកសារមកផ្ទៀងផ្ទាត់និងពិនិត្យមើលម៉ូតូនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕
មតិយោបល់