ភ្នំពេញៈ នៅវេលាម៉ោង ៩និង២០នាទីយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូកង់បី ស្ថិតខាងលិច
ភ្លើងស្តុបក្តាន់ពីរប្រមាណជា ៥០ម៉ែត្រ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ មួង ម៉ារត្ន ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរជាងទង ស្នាក់នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មានស្រុកកំណើតនៅភូមិដីដុះ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
ដំណើររឿង៖ មុនកើតហេតុគេឃើញបុរសម្នាក់ជាភ្ញៀវបានជិះម៉ូតូកង់បី ពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1HM-1859 បើកបរដោយបុរសម្នាក់ស្រវឹងស្រា ធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកគូទរថយន្តក្រុងក្រុមហ៊ុនរិទ្ធមុនី្ន ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 3E-2240 ដែលធ្វើដំណើរស្របទិសដៅគ្នាបញ្ឆិតផ្នែកខាងស្តាំអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាងខ្ទាតមនុស្សចេញមកក្រៅបោកផ្ទប់នឹងថ្នល់ បង្កឲ្យបុរសជាភ្ញៀវស្លាប់ភ្លាមៗ ។
ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ ផ្លូវគោកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ចំពោះសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យឯស្រុកកំណើតតាមប្រពៃណី៕
មតិយោបល់