ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទប្លន់កាលពីឆ្នាំ ២០១៨ នៅខេត្តបាត់ដំបង

បាត់ដំបង: នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ ម៉ោង ៨និង៦នាទីព្រឹក កម្លាំងផ្នែកនគរបាល យុត្តិធម៌ស្រុកវាលវែង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទប្លន់កាលពីថ្ងៃទី២៩​ ខែកុម្ភ: ឆ្នាំ២០០៨ នៅភូមិកណ្តាលស្ទឹង ឃុំអណ្តើកហែប ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង ហើយគេចខ្លួនមករស់នៅចំណុចអូររំចេក ភូមិសំឡាញ ឃុំក្រពើពីរ ជនសង្ស័យ ឈ្មោះ រឿង និមល ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិអូរ ឃុំអណ្តើកហែប ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង កម្លាំងសមត្ថកិច្ចបានអនុវត្ត តាមដីការបង្គាប់ឲ្យចាប់ខ្លួន លេខ៣៦៥ បទខ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០៩ របស់ចៅក្រមស៊ើបស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបងឈ្មោះ អ៊ុ ចាន់ថុល ជនសង្ស័យត្រូវបានកម្លាំងជំនាញស្រុករតន:មណ្ឌល ខេត្តបាត់ដំបង មកទទួកយកទៅធ្វើតាមនីតិវិធីច្បាប់ ៕

មតិយោបល់