ព័ត៌មានជាតិ

រថយន្តបត់ឆ្វេងប៉ះជាមួយម៉ូតូ បណ្ដាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ នៅស្រុកត្រាំកក់

តាកែវ: នៅថ្ងៃអាទិត្យ ៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៥និង៣៨នាទី ចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៧២-៧៣ ក្នុងភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត និងម៉ូតូទិសដៅបញ្រ្ជាសទិសគ្នា។

រថយន្តមួយគ្រឿងម៉ាក វីហ្គោ ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ 2AD-9328 បើកបរដោយឈ្មោះ ជ័យ វឿន ភេទប្រុស អាយុ ៦១ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបើកបរមកពីទិសខាងលត្បូង លុះមកដល់ចំណុចខាងលើ បានបត់ឆ្វេងពេលកំពុងបត់ក៏មានម៉ូតូមួយគ្រឿង បានមកបុករថយន្តខាងលើម៉ូតូនោះ ម៉ាក ហុងដាស្កុបពី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1CQ-4914 ដែលបើកបរមកពីទិសខាងជើង បើកបរដោយឈ្មោះ ឃុត មករា ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅ ភូមិអង្គត្នោតខាងកើត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរកសិករ (រងរបួសធ្ងន់) ក្រោយពេលកើតហេតុសមត្ថកិច្ច ក៏បានចុះទៅដល់រួចកសាងសំណុំរឿងតាមនីតិវិធី។

ជនរងគ្រោះបានបញ្ជូន ទៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ រីឯវត្ថុតាងបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកត្រាកក់។

មូលហេតុ៖ រថយន្តបត់ឆ្វេង៕

មតិយោបល់