ព័ត៌មានជាតិ

ក្មេងស្រីម្នាក់ដើរទៅលេងក្បែរស្រះទឹកធ្លាក់ចូលបណ្តាលឲ្យលង់ស្លាប់តែម្តង

កំពង់ធំ: មានករណីកុមារីម្នាក់លង់ទឹកបណ្តាលឲ្យស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣៥នាទី ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២០ ស្ថិតនៅ ភូមិត្រពាំងថ្ម ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ វន សុភ័ក្រ្តា ភេទស្រី អាយុ១ខួប៦ខែ។

មូលហេតុ: ក្មេងដើរទៅលេងក្បែរទឹកស្រះទើបធ្លាក់ចូលបណ្តាលឲ្យលង់ស្លាប់តែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះពិនិត្យជាក់ស្តែងរួចទើបប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់