ព័ត៌មានជាតិ

ស្រវឹងស្រារដើរធ្លាក់ទឹកប្រឡាយបណ្តាលឲ្យលង់ស្លាប់នៅខេត្តកំពង់ធំ

កំពង់ធំ: កាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២០ មានករណីមនុស្សលង់ទឹកស្លាប់ចំនួន០១លើក ស្ថិតនៅ ភូមិអូរកោះគគីរ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ ចាប វឿន ភេទប្រុស អាយុ៥៦ឆ្នាំ។

មូលហេតុ: ជនរងគ្រោះស្រវឹងស្រារបាត់បង់សតិដើរធ្លាក់ទឹកប្រឡាយបណ្តាលឲ្យលង់ស្លាប់តែម្តង។

ក្រោយកើតហេតុបន្ទាប់សមត្ថកិច្ចជំនាញពិនិត្យកោសល្យវិច្ច័យរួចទើបប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់