ព័ត៌មានជាតិ

ស្រ្តីម្នាក់មានជំងឺប្រចាំកាយ និងប្ដីលែងលះទៀត ក៏សម្រេចចិត្តចងកសម្លាប់ខ្លួន ចោលកូនស្រីអាយុ ៣ឆ្នាំឲ្យកំព្រាម្ដាយ

ភ្នំពេញ: ស្ត្រីម្នាក់សង្ស័យតូចចិត្តមានជំងឺប្រចាំកាយរាប់ឆ្នាំ បូករួមនឹងប្ដីលែងលះទៀតនោះ ក៏សម្រេចចិត្តធ្វើអត្តឃាត (ចង .ក) សម្លាប់ខ្លួនក្នុងបន្ទប់ ផ្ទះល្វែងមួយកន្លែងជាប់ផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ដោយបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងអ្នកជិតខាងនៅវេលាម៉ោង ៩យប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ។

សពជនរងគ្រោះឈ្មោះ ហួត សុភា ភេទស្រី អាយុ ២៨ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុដោយមានកូនស្រីម្នាក់អាយុប្រហែល ៣ឆ្នាំ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើមានជំងឺប្រចាំកាយ (ដុសសាច់ច្រមុះ) ជាច្រើនឆ្នាំមកហើយ រួមទាំងត្រូវបានបែកជាមួយប្ដីថែមទៀត ទើបនៅថ្ងៃកើតហេតុក៏សម្រេចចិត្តធ្វើអត្តឃាតចង.កសម្លាប់ខ្លួនក្នុងបន្ទប់ទាំងកូនស្រីនៅជាមួយ។ ដោយសារកូនស្រីជនរងគ្រោះនៅតូច ហើយនៅក្នុងបន្ទប់យូរពេក ក៏ទ្រហោយំ លឺដល់ក្រុមគ្រួសារនៅជាន់ក្រោមឡើងទៅមើល ទើបហួសពេល ខណ:ស្ត្រីរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ ទីតាំងខាងលើ ហើយទាក់ទងទៅសមត្ថកិច្ចជំនាញកោសល្យវិច័យ ដើម្បីធ្វើការពិនិត្យ ក៏បញ្ជាក់បានថា ស្ត្រីរងគ្រោះពិតជាស្លាប់ដោយ ចង.ក សម្លាប់ខ្លួនឯង។ បន្ទាប់មកសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់