បន្ទាយមានជ័យៈ យោងតាមផេករបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំរបស់ CCF បានឲ្យដឹងថា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ នេះ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ដោយមានការសហការចូលរួមជាមួយពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យផលិតផល និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ម្ហូបអាហារវេចខ្ចប់ស្រាប់ នៅតាមបណ្តាតូប និងតាមម៉ាត នៅផ្សារចំការគរ និងផ្សារអូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆទប្រើមួយចំនួន រួមមាន៖
-ឡេលាបខ្លួនចំនួន ៩កំប៉ុង ស្មើនឹង ៣គីឡូក្រាម
-ទឹកក្រូចចំនួន ២៤ដប ស្មើនឹង ៣៨.៤លីត្រ
-ប័រកំប៉ុងចំនួន ១២កំប៉ុង ស្មើនឹង ៥.៤២គីឡូក្រាម
-ត្រីខកំប៉ុងចំនួន ១៦កំប៉ុង ស្មើនឹង ១.២គីឡូក្រាម
-នំចម្រុះចំនួន ២.៥០គីឡូក្រាម
-ដំណាប់ចំនួន ១.២០គីឡូក្រាម
-នំត្រីសរសៃចំនួន ៦.៥០គីឡូក្រាម
– សណ្តែកខៀវចំនួន ៦.៩០គីឡូក្រាម
សរុបទំនិញដែលហូតដកបានសរុបចំនួន ២៦.៧២ គីឡូក្រាម និង ៣៨.៤ លីត្រ។
បន្ទាប់មកមន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុកដើម្បីធ្វើការកម្ទេចចោល។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
មតិយោបល់