ព័ត៌មានជាតិ

ទៀតហើយបងប្អូន! គុយទាវ ចាហ៊ួយដូង នំចម្រុះ ស្រាបៀរ កាហ្វេកំប៉ុង ទឹកដោះគោខាប់ ពោតកំប៉ុង មាន…

ព្រៃវែងៈ យោងតាមផេកមន្ត្រីកាំកុងត្រូលខេត្តព្រៃវែង ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ មន្ត្រីជំនាញ បានចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ រួមមាន គុយទាវ ខ្ញី សណ្តែកបណ្តុះ ស្ករត្នោត និងនំចាក់ក្រចាន់ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដែលដាក់តាំងលក់នៅក្នុងផ្សារព្រៃព្នៅចាស់ ស្ថិតនៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោម នៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារជាច្រើនមុខផងដែរ។

ជាលទ្ធផលមន្ត្រីជំនាញរកឃើញទំនិញហួសកាលកំណត់ និងមានសរធាតុគីមីដូចជា៖
-ចាហ៊ួយដូងចំនួន ១៥ គីឡូក្រាម។
-នំចម្រុះចំនួន ៣៦ គីឡូក្រាម។
-ភេសជ្ជះចំនួន ១៤៩.៦ គីឡូក្រាម។
-ស្រាបៀរចំនួន ៨៣.៥ គីឡូក្រាម។
-គ្រឿងផ្សំកញ្ចប់ចំនួន ១ គីឡូក្រាម។
-កាហ្វេកំប៉ុងចំនួន ៦ គីឡូក្រាម។
-ទឹកគោខាប់ចំនួន ១.៥ គីឡូក្រាម។
-ពោតកំប៉ុងចំនួន ១ គីឡូក្រាម។
សរុបទំនិញខូចគុណភាព ដែលមន្ត្រីជំនាញដកហូត បានចំនួន ២៩៣.៦ គីឡូក្រាម។

ក្រោយមកមន្ត្រីកាំកុងត្រូល បានធ្វើការណែនាំដល់អាជីវករ ឱ្យធ្វើកិច្ចសន្យា ដើម្បីបញ្ឈប់ការប្រើប្រាស់សារធាតុគីមី និងបញ្ឈប់ការដាក់តាំងលក់នូវផលិតផលម្ហូបអាហារ ដែលហួសថ្ងៃកំណត់ប្រើប្រាស់បន្តទៀត ព្រមទាំងដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោល៕

មតិយោបល់