ព័ត៌មានជាតិ

លាន់ផាំងដូចរន្ទះ! រថយន្តដឹកកម្មករម៉ាក HYUNDAI បុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់២នាក់ របួសធ្ងន់ម្នាក់ នៅខេត្តស្វាយរៀង

ស្វាយរៀង: កាលពីវេលាម៉ោង១៧និង០៤នាទីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ គ្រោះថ្នាក់ចារាចរណ៍រវាងរថយន្តដឹកកម្មករនិងម៉ូតូបុកគ្នា បណ្តាលឲ្យស្លាប់០២នាក់ របួសធ្ងន់ម្នាក់ នៅលើផ្លូវ 3SVR1 ស្ថិតនៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។

ជនបង្កឈ្មោះសួង ស៊ីណាត ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្វាយ ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បើកបររថយន្តម៉ាក HYUNDAI ពណ៌ស ផ្លាកលេខបាត់ដំបង 3A.2021 ។ ក្រោយកើតហេតុម្ចាស់រថយន្តបានរត់គេច ។ ចំណែកជនរងគ្រោះទាំង៣នាក់៖ ១-ឈ្មោះ សួន បូរី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិស្វាយ ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បើកបរម៉ូតូមួយគ្រឿងម៉ាក HONDA ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 1CX.9845 (ស្លាប់) ២-ឈ្មោះ ឡាញ់ ផាន្នី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិស្វាយ ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង (ស្លាប់) ៣-ឈ្មោះ ម៉ាក់ សុភា ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅ ភូមិស្វាយ ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង (រងរបួសធ្ងន់) បានដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ ដើម្បីជួយសង្រ្គោះ ។

មូលហេតុ៖ បង្កដោយរថយន្តម៉ាក HYUNDAI បើកបរលឿន គ្មានការប្រុងប្រយ័ត្ន បណ្តាលឲ្យបុកម៉ូតូម៉ាក HONDA ពីក្រោយពេញទំហឹង ដែលមានទិសដៅស្របគ្នា ។

សាកសពជនរងគ្រោះខាងលើ សមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ មធ្យោបាយធ្វើដំណើររក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចន្រ្ទា កសាងសំណុំរឿង ដើម្បីដោះស្រាយគ្នា តាមនីតិវិធីផ្លូច្បាប់ ៕

មតិយោបល់