កណ្តាលៈ កម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង សហការជាមួយ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ខេត្តកណ្ដាល កិច្ចប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ ករណីអំពើលួច (លុយ និង ទូរស័ព្ទ ) កើតហេតុថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០០និង៣០នាទី នៅចំណុចភូមិអំបឺស ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ចឹក ដារ៉ា វុធ ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរយោធា ។ ចំណែកជនសង្ស័យឈ្មោះ ផុន កន ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ(ឃាត់ ខ្លួន )។
សំភារៈ បាត់បង់៖ ទូរសព្ទ័ ដៃ ០២គ្រឿង ម៉ាក iPhone 6Plus ០១គ្រឿង ម៉ាក iPhone 6 ០១គ្រឿង ,លុយ ដុល្លារ ២៨០ដុល្លារ លុយខ្មែរ ៣០០.០០០រៀល,អត្តសញ្ញាណ សញ្ជាតិ ខ្មែរ ០១ ឈ្មោះ ចឹក ដារ៉ា វុធ ,កាតគ្រី ម៉ូតូ ១សន្លឹក ។
វត្ថុតាងចាប់យក ៖គ្មាន
សភាពរឿងហេតុ៖ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៧និង០០នាទី ជនរងគ្រោះ និង បងប្អូន០៥នាក់ បាន ជួបជុំគ្នាជជែកគ្នាលេង និងហូបស្រាបៀរ អាន់ឆ័រនៅផ្ទះ យាយរបស់ ខ្លួន ស្ថិតនៅភូមិ ឃុំកើតហេតុខាងលើ រហូត ដល់ម៉ោង២០និង០០នាទី ក៏បបួលគ្នាទៅខេត្តតាកែវ ដោយទុកយាយរបស់ ជនរងគ្រោះ និងម្តាយពុំបានទៅទេ គឺនៅចាំផ្ទះ លុះដល់២៤និង០០នាទីជនសង្ស័យ និងមិត្តម្នាក់ទៀតឈ្មោះ ជា ចន្ទ្រា ភេទប្រុស នៅភូមិ ឆ្មា ពួន បាន មកសុំផ្ទះយាយជន រងគ្រោះ ដេក ឃើញដូចនោះម្តាយជនរងគ្រោះបានឲ្យឈ្មោះចូលដេក ហើយបិទទ្វារផង ហើយម្តាយជន រងគ្រោះបានតេ ទូរសព្ទ័ ទៅជនរងគ្រោះ ឲ្យឆាប់មកផ្ទះ ហើយក៏ចូលសំរាកទៅ លុះដល់ម៉ោង២៤និង០០នាទី ម្តាយជនរងគ្រោះ ចេញមកវិញ ពុំឃើញ ជនសង្ស័យ ភ្លាមនោះ ជនរងគ្រោះ បានមកដល់ក៏នាំគ្នាទៅពិនិត្យ មើល ទើបដឹងថា ជនសង្ស័យ លួចយក ទូរស័ព្ទ០២គ្រឿង រួចជនរងគ្រោះ ទៅមើលម៉ូតូ របស់ខ្លូនទុកនៅ ក្រោមផ្ទះឃើញ មានស្នាមកាត់ច្រវ៉ាក់ដាច់ និងឃើញ ស្នាម ចាក់សោបំបែក និងឃើញស្នាមគាស់បើកកែបម៉ូតូយក កាបូប ដៃដែលដាក់ក្នុងនោះ មាន លុយ ២៨០ដុល្លា រលុយខ្មែរចំនួន ៣០០.០០០រៀល រួចគេខ្លួនបាត់តែម្តង។
រហូតថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ ជនសង្ស័យ បានចូលខ្លួនទៅសារភាពនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេកខេត្ត បន្ទាយមានជ័យ ។ បន្ទាប់មក សមត្ថកិច្ច ប្រគល់ ជ នសង្ស័យ ជូនសមត្ថកិច្ច ស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធី ៕
មតិយោបល់