ព័ត៌មានជាតិ

ស្ត្រីវ័យ ៧១ឆ្នាំម្នាក់ ដើរឆ្លងផ្លូវត្រូវម៉ូតូបុក បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ

កំពង់ស្ពឺ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២០នឹង២៥នាទី លើផ្លូវជាតិលេខ៤៤ ចំណុចភូមិបៀតសូ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានរកណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្តាលឱ្យស្ត្រីម្នាក់ បានស្លាប់នៅកន្លែងកើតហេតុ។

សមត្ថកិច្ចបានឱ្យដឹងថាមុនពេលកើតហេតុមានម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1Q-5471 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ក្រោយពេលកើតហេតុរួច ត្រូវបានសាច់ញាតិយកទៅពេទ្យបាត់) បើកបរពីទិសខាងកើតទៅទិសខាងលិច មកដល់ចំណុចខាងលើបានបុកមនុស្ស១នាក់ ឈ្មោះ អួង ភឿន ភេទស្រី អាយុ៧១ឆ្នាំ នៅភូមិបៀតសូ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងដើរឆ្លងផ្លូវពីទិសខាងជើងទៅទិសត្បូង បណ្តាលស្លាប់។ បច្ចុប្បន្នវត្ថុតាងម៉ូតូរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលខ្ទុំក្រាំង ៕

មតិយោបល់