កោះកុងៈ (ព័ត៌មានបឋម) នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១១និង០០នាទីព្រឹក មានករណីប្រជាពលរដ្ឋប្រទះឃើញសាកសព សល់តែគ្រោងឆ្អឹង ចំណុចក្រោមដើមកាស្យា ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា តាមការស្រាវជ្រាវ និងសន្និដ្ឋានបឋម បានឲ្យដឹងថា សពរងគ្រោះមានឈ្មោះ ឈិត ស៊ីម ភេទស្រី អាយុ ៧៣ឆ្នាំ (វង្វេងបាត់ការចងចាំ) ដែលបានបាត់ខ្លួនកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បើតាមការបំភ្លឺ ពីកូនរបស់ជនរងគ្រោះ ដោយផ្អែកលើសំលៀកបំពាក់ នៅសាកសពជនរងគ្រោះ ដូចទៅថ្ងៃដែលបានបាត់ខ្លួន ។
បច្ចុប្បន្នករណីនេះ កម្លាំងជំនាញកំពុងធ្វើការត្រួតពិនិត្យបន្ត៕

មតិយោបល់