ព្រះសីហនុៈ កាលពីវេលាម៉ោង ១០និង១០នាទីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នៅចន្លោះគីឡូម៉ែត្រ១២១-១២២ ស្ថិតក្នុងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត។
រថយន្តម៉ាក Fuso ក្បាលពណ៌លឿងសណ្តោងរ៉ឺម៉ក ពាក់ផ្លាកលេខ ព្រះសីហនុ 3A-6926 អ្នកបើកបរឈ្មោះ ម៉ៅ ប៉ាលី ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិត្រពាំងក្រសាំង ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ធ្វើដំណើរពីព្រះសីហនុ-ភ្នំពេញ បានបុកប៉ះជាមួយរថយន្តកែឆ្នៃមួយគ្រឿង ស្របទិសគ្នា បណ្តាលឲ្យអ្នកបើកបររថយន្ត Fuso រងរបួសឆ្ងន់បញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ។
ក្រោយពីកើតហេតុអ្នកបើកបរឡានកែឆ្នៃរត់គេចខ្លួន ចំពោះវត្ថុតាងត្រូវបាន សមត្ថកិច្ចចុះដល់ទីតាំងវាស់វែង យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕
មតិយោបល់