ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យមនុស្ស៤នាក់ រងរបួសធ្ងន់ស្រាល នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូ ក្នុងដំណើរទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ទាំងសងខាង បានកើតឡើង កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៧ និង១៥នាទី​​នៅលើផ្លូវក្រាលកៅស៊ូចំណុចខាងលិចលូ ស្ថិតនៅភូមិស្ទឹងជ័យ ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូមួយគ្រឿងម៉ាក ស៊ុមម៉ើអ៊ិច (Sumer-X)ពណ៌ស ពាក់ផ្លាកលេខកំពង់ចាម 1M-4519 បង្កជាមួយម៉ូតូ ម៉ាកណិច( Nex )ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ត្បូងឃ្មុំ 1F-4690 ។ ម៉ូតូម៉ាក ស៊ុមម៉ើអ៊ិច (Sumer-X) បើកមកពីទិសខាងកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានជែងម៉ូតូនឹងម៉ូតូម៉ាកនិច បើកបរមកពីទិសខាងលិចទៅកើត បណ្ដាលឱ្យអ្នកបើកបរម៉ូតូម៉ាកស៊ុមម៉ើអ៊ិច រងរបួសស្រាល និងអ្នកបើកបរម៉ូតូម៉ាកណិច រងរបួសធ្ងន់ និងអ្នករួមដំណើរ ០២នាក់ រងរបួសស្រាល ។

ជនរងគ្រោះទាំងអស់ ក្រោយពេលកើតហេតុ បានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអូររាំងឪ ​។

ក្រោយពេលកើតហេតុ សមត្ថកិច្ចយកវត្ថុតាងទាំង០២គ្រឿង មករក្សាទុក នៅអធិការរដ្ឋាននគរបាល ស្រុកអូរាំងឪ ជាបណ្តោះអាសន្ន ដើម្បីបន្តអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់