ព័ត៌មានជាតិ

ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន អះអាងថា អង្ករប្លាស្ទិក គ្មានទេក្នុងទីផ្សារខេត្ត

ប៉ៃលិន: ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន បានអះអាងថា បច្ចុប្បន្នលើទីផ្សារកម្ពុជាកំពុងល្បីរន្ទឺ អំពីបញ្ហាអង្ករប្លាស្ទិក ដែលកំពុងបន្តផ្សព្វផ្សាយយ៉ាងផុលផុស តាមបណ្តាញប្រព័ន្ធសង្គម Facebook នោះគឺគ្មានការពិតឡើយ វាជាការលាបពណ៌ បង្កចលាចលដល់អារម្មណ៍ និងទំនុកចិត្តរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។

ក្នុងអះអាងបែបនេះ នាព្រឹកថ្ងៃទី៤ ខែ វិច្ឆិកា ឆ្នាំ២០១៦នេះ ក្នុងឱកាស លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន បានសហការ ជាមួយមន្ត្រីពាណិជ្ជកម្មខេត្តជាច្រើនរូប ចុះអប់រំផ្សព្វផ្សាយបន្ថែមនូវអ្វីដែលអាជីវករ និងប្រជាពលរដ្ឋកំពុងខ្វះការយល់ដឹងពីមុខទំនិញ មុខម្ហូបអាហារ អ្វីពិសេសនោះផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធករណីអង្ករប្លាស្ទិក។

នូវចំពោះមុខអាជីវករ និងប្រជាពលរដ្ឋនៅផ្សារប៉ាងរលឹម ខេត្តប៉ៃលិន លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន បានណែនាំពន្យល់ដល់អាជីវករ និងប្រជាពលរដ្ឋថា អង្ករប្លាស្ទិក វាមិនងាយនិងផលិតចេញឡើយ មួយណា តម្លៃប្លាស្ទិកនោះវាថ្លៃ ១តោងតម្លៃប្រមាណជា ២០០០ដុល្លារ តែចំពោះអង្ករធម្មជាតិយើងវិញ១តោន តម្លៃត្រឹមតែ ៥០០ដុល្លារ និងថ្លៃបំផុត ១តោនតែ៨០០ដុល្លារប៉ុណ្ណោះ ដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់ មេត្តាកុំចាញ់បោកការឃោសនា អកុសលតាមប្រព័ន្ធបណ្តាញសង្គម Facebook ឬជនណាមួយមកបោកបញ្ឆោតយើង និងអាចនិយាយចេញថា លាប ពណ៌ ក្នុងបំណងបំពុល បរិយាកាយ សង្គម តែប៉ុណ្ណោះ ។

លោក បានបញ្ជាក់ថា ពលរដ្ឋយើងនិយមលេង Facebook ឃើញបង្ហោះវីដេអូ ឃ្លីប គ្រាប់ប្លាស្ទិក ដែលមើលទៅប្រហាក់ប្រហែលជាគ្រាប់អង្ករនោះ ការពិតវាមិនមែនអង្ករទេ វាជាគ្រាប់ជ័រប្លាស្ទិកសម្រាប់ យកមកផលិតសម្ភារ:ប្រើប្រាស់ដូចជា ដបជ័រ ថង់ ពីដុងជ័រ។ល។

លោកប្រធានសាខា បានសង្កត់ធ្ងន់ថា សូមឲ្យប្រជាពលរដ្ឋទាំងអស់មេត្តា ជឿជាក់លើការខិតខំប្រឹងប្រែងរបស់មន្ត្រីកាំកុងត្រូល ប្រាកដណាស់រហូតមកដល់ពេលនេះ គ្មានអង្ករប្លាស្ទិក សូម្បីមួយគ្រាប់ លួចបន្លំលក់នៅលើទឹកដីកម្ពុជាឡើយ។ ពេលនោះដែលមន្ត្រីជំនាញទាំងអស់បានធ្វើការបិទ ចែក ស្លាកផ្សព្វផ្សាយអប់រំពីសុខសុវត្ថិភាពមុខម្ហូបអាហារ ដល់អាជីវករ និងប្រជាពលរដ្ឋរស់នៅខេត្តប៉ៃលិន ធ្វើការដកហូតបានទំនិញខូចគុណភាព និងផុតថ្ងៃបរិច្ឆេទរួមមាន ទឹកក្រូចដបជ័រ ចំនួន១៣៧ដប ទឹកក្រូចកំប៉ុង ចំនួន១១កំប៉ុង និងមុខទំនិញផ្សេងៗមួយចំនួនធំទៀត។

សូមបញ្ជាក់ថា លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកកាំកុងត្រូលបានធ្វើការផ្សព្វផ្សាយជាសាធារណ: ប្រសិនបើបងប្អូនប្រជាពលរដ្ឋបានដឹងឮ ឬបានទិញអង្ករប្លាស្ទិក ពិតប្រាកដមែននោះ សូមផ្តល់ព័ត៌មានដល់មន្ត្រីកាំកុងត្រូលនៅជិតបំផុត ដើម្បីចុះទៅត្រួតពិនិត្យ នឹងស្រង់ព័ត៌មានលម្អិតរកប្រភពពិត ហើយអង្ករប្លាស្ទិក ទាំងអស់ដែលមានលោកទទួលទិញថ្លៃ ១ គុណនឹង៤៕

ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន

ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន

ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន

ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន

ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន

ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន

ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន

ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន

ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន

ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន

មតិយោបល់