ព័ត៌មានជាតិ

ចង់​លេង Plants vs. Zombies វគ្គ​២ ដែរ​ទេ​?

plants-vs-zombies-2

Plants vs. Zombies គ្រាន់តែ​ឮឈ្មោះ​ក៏​ដឹងថា វា​ជា​ហ្គេម​អ្វីដែល ព្រោះថា​ប្រជាប្រិយភាព​របស់​វា​មិន​ចាញ់ Angry Birds ប៉ុន្មាន​នោះឡើយ​។​
​យោងតាម​គេហទំព័រ The Verge ចុះផ្សាយ​នៅ​ថ្ងៃ​ចន្ទ ម្សិលមិញ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន PopCap ដែលជា​អ្នក​ស្ថាបនា Plants vs. Zombies ឡើង បានបង្ហាញ​នូវ​វីដេអូ​ខ្លី​មួយ ដោយបាន​បញ្ជាក់ថា Plants vs. Zombies វគ្គ​២ នឹង​ចេញ​នៅក្នុង​ខែកក្កដា ឆ្នាំ ២០១៣ ខាងមុខនេះ​។​
​ក្នុង​វីដេអូ មិនបាន​បញ្ជាក់​ពី​ពេលវេលា​ជាក់លាក់​នៃ​ការចេញ និង​តម្លៃ ជាពិសេស​គឺ​ប្រព័ន្ធ​ដំណើរការ​នោះទេ​៕

មតិយោបល់